ស្ថានភាពនៅតែធ្វើឱ្យព្រួយបារម្ភជានិច្ចជុំវិញរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នៅFukushima Daichi។ អាជ្ញាធរជប៉ុនបានប្រកាសឱ្យដឹងនៅថ្ងៃសៅរ៍ម្សិលមិញ២មេសាថា ទឹកប្រកបដោយធាតុវិទ្យុសកម្មខ្លាំង បានហូរចាក់ទៅក្នុងទឹកសមុទ្រ ចាប់ពីអណ្តូងប្រេះមួយ។ក្រុមអ្នកឯកទេសកំពុងតែខំប្រឹងបិទស្នាមប្រេះឱ្យបានឆាប់រហ័សបំផុត។
ដើម្បីបញ្ឈប់ការលេចធ្លាយវិទ្យុសកម្ម ចាប់ពីអណ្តូងប្រេះស្ថិតនៅខាងក្រោមម៉ាស៊ីនប្រតិកម្មលេខ២ ដំណោះស្រាយមានតែមួយគត់គឺចាក់បេតុងជុំវិញ ដើម្បីឃាត់ទប់ទឹកប្រកបដោយធាតុវិទ្យុសកម្មដ៏ខ្លាំងនេះ។គឺសាងសង់ម៉ុងម្យ៉ាង ប៉ុន្តែខុសពីម៉ុងដែលត្រូវបានធ្វើ កាលមានគ្រោះមហន្តរាយនៅឈែរណូប៊ីល(Tchernobyl)។
អ្នកស្រីElsa Merle-Lucotteជាបណ្ឌិតសាស្ត្រាចារ្យ នៅសកលវិទ្យាល័យGrenobleនិងជាអ្នកស្រាវជ្រាវនៅទីពិសោធរូបវិទ្យាចុណ្ណភាគបរមាណូនិងលោកធាតុវិទ្យានៃមជ្ឈមណ្ឌលជាតិខាងស្រាវជ្រាវវិទ្យាសាស្ត្រ៖ :
“នៅទីនេះ គោលដៅគឺបិទស្នាមប្រេះនៅក្នុងអាងទឹក ដើម្បីឱ្យទឹកអាចបន្តស្ថិតនៅក្នុងអាងដដែល។ គោលដៅគឺត្រូវរក្សាទឹកនៅជុំវិញឥន្ធនៈនុយក្លេអ៊ែរ ដើម្បីឱ្យទឹកធ្វើឱ្យត្រជាក់ឥន្ធនៈ ដោយផ្ទុយពីការចាក់បេតុងបិទខ្ទប់វា ម្យ៉ាងទៀតគឺជាវិធានការការពារបរិស្ថានជីវសាស្ត្របានល្អណាស់ទល់នឹងទឹកប្រកបដោយធាតុវិទ្យុសកម្ម។ ការនេះបញ្ឈប់រាល់ការសាយភាយនៃវិទ្យុសកម្មដែលអាចលេចចេញទៅក្រៅ ដើម្បីឱ្យធាតុវិទ្យុសកម្មមានតែនៅក្នុងទឹក បន្ទាប់មក គេត្រូវតែយកទឹកនេះទៅចាក់ចោលនៅទីដទៃ”។
ប៉ុន្តែ ពុំមែនជាប្រតិបត្តិការងាយស្រួលនឹងធ្វើឱ្យសម្រេចទេ។មានធាតុវិទ្យុសកម្មខ្លាំងណាស់នៅទីកន្លែងនេះ។កម្មករត្រូវបើកម៉ាស៊ីនពីចម្ងាយ ចាប់ពីបន្ទប់ការពារយ៉ាងហ្មត់ចត់។ ស្របតាមអ្នកឯកទេស ការងារត្រូវស៊ីពេលអស់ជាច្រើនថ្ងៃ៕
No comments:
Post a Comment