បើសិនជាដូចពាក្យគេថា “អតិថិជនជាស្តេច” មែន ក្រុមហ៊ុនអាកាសចរណ៍មកពីអាស៊ី គឺជាស្តេច នៅក្នុងពិព័រណ៍យន្តហោះប៉ារីស នៅឆ្នាំ២០១១នេះ។ យន្តហោះរាប់រយគ្រឿង គិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ នឹងត្រូវបញ្ជាទិញដោយក្រុមហ៊ុនអាកាសចរណ៍មកពីអាស៊ី ជាពិសេស មកពីម៉ាឡេស៊ី និងឥណ្ឌា។
ពិព័រណ៍យន្តហោះប៉ារីស (ឬពិព័រណ៍ Bourget) បានចាប់ផ្តើមបើកទ្វារជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ២០ មិថុនា ២០១១នេះ សម្រាប់រយៈពេល ៧ថ្ងៃ។ នេះគឺជាពិព័រណ៍យន្តហោះដ៏ធំបំផុត នៅលើពិភពលោក ដែលគេតែងតែរៀបចំធ្វើជារៀងរាល់ពីរឆ្នាំម្តង។ ក្រៅពីការដាក់តាំង និងការហោះហើរបង្ហាញយន្តហោះថ្មីៗ ទំនើបៗ ពិព័រណ៍យន្តហោះ Bourget ក៏ជាឱកាសដ៏ល្អមួយដែរ ការទិញ-លក់យន្តហោះ។
ពិព័រណ៍យន្តហោះឆ្នាំនេះ បានចាប់ផ្តើមបើកទ្វារឡើង ជាមួយនឹងក្តីសង្ឃឹមថា ទីផ្សារអាកាសចរណ៍នឹងចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ពីឆ្នាំ២០០៨មក។ យន្តហោះរាប់រយគ្រឿង ជាពិសេស យន្តហោះរបស់ក្រុមហ៊ុន Airbus នឹងត្រូវបញ្ជាទិញដោយក្រុមហ៊ុនអាកាសចរណ៍មកពីអាស៊ី។
ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ម៉ាឡេស៊ី ឈ្មោះ Air Asia (ទើបនឹងបង្កើតឡើងបាន ៩ឆ្នាំ) នឹងបញ្ជាទិញយន្តហោះធុន A320 របស់ក្រុមហ៊ុន Airbus ចំនួន ២០០គ្រឿង គិតជាទឹកប្រាក់ ១៧ពាន់លានដុល្លារ។ នេះគឺជាការបញ្ជាទិញដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងប្រវត្តិទីផ្សារអាកាសចរណ៍។
ការបញ្ជាទិញដ៏ធំពីរទៀត គឺមកពីក្រុមហ៊ុនឥណ្ឌា (ក្រុមហ៊ុន Indigo និង Go Air)។ Indigo នឹងបញ្ជាទិញយន្តហោះ Airbus ចំនួន ១៨០គ្រឿង ចំណែក Go Air ទិញ ៧២គ្រឿង។ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតមកពីអាស៊ី ដូចជា ហ្វ៊ីលីពីន និងថៃ ជាដើម ក៏នឹងបញ្ជាទិញយន្តហោះជាច្រើនគ្រឿងដែរ ក្នុងឱកាសពិព័រណ៍នេះ។
ការបញ្ជាទិញយន្តហោះដ៏ច្រើនសន្ធឹកសន្ធាប់ដោយក្រុមហ៊ុនអាកាសចរណ៍អាស៊ីនេះ គឺជាការបញ្ជាក់ថា អាស៊ីពិតជាបានងើបចេញពីវិបត្តិសេដ្ឋកិច្ចបានលឿនជាងតំបន់ផ្សេងទៀតមែន។ ព្រមជាមួយនឹងសក្តានុពលដ៏ធំធេងនៃទីផ្សារដឹកជញ្ជូនតាមអាកាសផងនោះ អាស៊ីគឺជាមុខសញ្ញាទីមួយរបស់ក្រុមហ៊ុនផលិតយន្តហោះ ដូចជា Boeing និង Airbus ។
អាស៊ីគឺជាតំបន់ដែលមានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ក្នុងនោះ ចិន និងឥណ្ឌា សុទ្ធសឹងជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់លេខ១ និងលេខ២ (ប្រជាជនចិនមានប្រមាណ ១ពាន់ ៣រយលាននាក់ ចំណែកឥណ្ឌា មានប្រមាណ ១ពាន់ ២រយលាននាក់)។ គិតជាសរុប ប្រជាជននៅអាស៊ីមានរហូតដល់ទៅជាង ៤ពាន់លាននាក់ (ជាង ៦០% នៃប្រជាជនពិភពលោក)។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងចំនួនប្រជាជន។
តាមរយៈកំណើនសេដ្ឋកិច្ច ដែលមានអត្រាខ្ពស់ជារៀងរាល់ឆ្នាំ គេរំពឹងថា ប្រជាជននៅអាស៊ី ដែលមានចំណូលមធ្យមនឹងមានការកើនឡើងខ្ពស់។ តម្រូវការនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក៏នឹងមានការកើនឡើងយ៉ាងខ្លាំងដែរ នៅពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុន Boeing និង Airbus រំពឹងថា ដល់ពេលនោះ ក្រុមហ៊ុនអាកាសចរណ៍នៅអាស៊ីប្រាកដជាត្រូវការយន្តហោះច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ។
ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ ចិនក៏កំពុងចាប់ផ្តើមបោះជំហានចូលក្នុងឧស្សាហកម្មផលិតយន្តហោះដែរ នៅពេលនេះ។ នៅឆ្នាំនេះ ចិនបានយកយន្តហោះរបស់ខ្លួនមកដាក់តាំងបង្ហាញជាលើកទីមួយ នៅក្នុងពិព័រណ៍យន្តហោះ Bourget ។ ទៅថ្ងៃអនាគត ចិនអាចនឹងក្លាយទៅជាគូប្រជែងមួយរបស់ Boeing និង Airbus ជាពិសេស សម្រាប់ទីផ្សារ នៅអាស៊ី៕
Showing posts with label News. Show all posts

Monday, June 20, 2011
Tuesday, May 10, 2011
ការបាញ់សម្លាប់បិន ឡាដិន៖ សហរដ្ឋអាមេរិកមិនសុំទោសប៉ាគីស្ថានឡើយ
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Yousouf Raza Gilani បានទាមទារនៅថ្ងៃចន្ទទី៩ឧសភាម្សិលមិញឲ្យសហរដ្ឋអាមេរិកសុំទោស ប្រទេសប៉ាគីស្ថាន ដោយហេតុតែយោធាអាមេរិកមានទង្វើឯកតោភាគីក្នុងការវាយប្រហារទៅលើ គេហដ្ឋានដែលជាទីកន្លែងលាក់ខ្លួនរបស់មេដឹកនាំអាល់កៃដាបិន ឡាដិននៅទីក្រុងAbbottabad ដោយពុំបានប្រាប់អាជ្ញាធរប៉ាគីស្ថានឲ្យ ដឹងមុន។ ក៏ប៉ុន្តែ រដ្ឋបាលរបស់លោកបារ៉ាក់អូបាម៉ាបានបដិសេធមិនសុំទោសប្រទេសប៉ាគីស្ថាន ឡើយ។
អ្នកនាំពាក្យនៃសេតវិមានលោកJay Carneyបានថ្លែងប្រកាសប្រាប់ថា សហរដ្ឋអាមេរិកនឹងមិនធ្វើការសុំទោសប្រទេសប៉ាគីស្ថានឡើយពាក់ព័ន្ធនឹងការវាយប្រហារទៅលើមេដឹកនាំអាល់កៃដាបិន ឡាដិននៅទីក្រុងAbbottabad ហើយរដ្ឋបាលរបស់លោកបារ៉ាក់អូបាម៉ាក៏មិនសុំទោសផងទៀតស្ដីពីទង្វើឯកតោភាគីរបស់ខ្លួនពាក់ព័ន្ធនឹងការវាយប្រហារដោយពុំបានប្រាប់អាជ្ញាធរប៉ាគីស្ថានឲ្យដឹងមុន។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកនៅចង់រក្សាទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសប៉ាគីស្ថាន។
ទាំងនេះមកពីរដ្ឋបាលអាមេរិកាំងយល់ឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងអ៊ីស្លាម៉ាបាដមានសារៈសំខាន់ ថ្វីដ្បិតតែទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈសាំញ៉ាំចម្រូងចម្រាសយ៉ាងណាក្តី។ ហេតុដូច្នេះហើយបានជាអ្នកទទួលខុសត្រូវអាមេរិកាំង មានចាប់តាំងពីលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាក៏បានគូសបញ្ជាក់ឲ្យដឹងថា ទោះបីជាយ៉ាងណាក្តីក៏ប្រទេសប៉ាគីស្ថានបានជួយឲ្យយោធាអាមេរិកាំងបានតាមរកឃើញមេដឹកនាំអាល់កៃដាបិន ឡាដិននៅទីក្រុងAbbottabadផងដែរ។ ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងអ៊ីស្លាម៉ាបាដពិតជាមានសារៈសំខាន់ ដូច្នេះត្រូវតែមានបន្តទៅទៀតសម្រាប់ប្រយុទ្ធប្រឆាំងនឹងភេរវនិយម។ មូលហេតុមួយទៀតគឺស្ថានភាពភូមិសាស្ត្ររបស់ប្រទេសប៉ាគីស្ថានដែលមានព្រំដែនជាប់ជាមួយនឹងប្រទេសអាហ្វហ្កានិស្តង់ដែលសហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយនឹងពួកតាលីបង់។
បច្ចុប្បន្ននេះ ទំនាក់ទំនងអាមេរិក-ប៉ាគីស្ថាននៅមានសភាពតានតឹង។ ទីក្រុងអ៊ីស្លាម៉ាបាដដែលបានថ្លែងប្រាប់ឲ្យគេស្គាល់ឈ្មោះរបស់មេយកការសម្ងាត់អាមេរិកាំងCIA នៅប្រទេសប៉ាគីស្ថាន ហើយទីក្រុងអ៊ីស្លាម៉ាបាដបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនរង់ចាំអស់រយៈពេលមួយសប្តាហ៍ ទម្រាំយល់ព្រមឲ្យអាមេរិកាំងសាកសួរយកចម្លើយពីភរិយាទាំងបីរបស់បិន ឡាដិន។
នៅក្នុងស្ថានការណ៍បែបនេះ រដ្ឋបាលរបស់លោកបារ៉ាក់អូបាម៉ានៅមានការយល់យោគដល់អ្នកដឹកនាំប៉ាគីស្ថានដែលខុសផ្ទុយពីសាធារណមតិអាមេរិកាំងដែលពុំអត់ឱនឡើយឲ្យអ្នកទទួលខុសត្រូវប៉ាគីស្ថាន។ នៅក្នុងការស្ទាបស្ទង់មតិមួយរបស់NBC បានឲ្យដឹងថា ប្រជាជនអាមេរិកាំងដល់ទៅ៧០%មានជំនឿជឿថា អាជ្ញាធរប៉ាគីស្ថានដឹងទីកន្លែងដែលបិន ឡាដិនពួនលាក់ខ្លួនក៏ប៉ុន្តែពុំព្រមប្រាប់សហរដ្ឋអាមេរិក។ ហើយបើយោងតាមការស្ទាបស្ទង់មតិមួយទៀតបានឲ្យដឹងថា មានប្រជាជនតែ៥%ប៉ុណ្ណោះដែលបានចាត់ទុកប្រទេសប៉ាគីស្ថានជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានYousouf Raza Gilaniបានបដិសេធកាលពីថ្ងៃចន្ទម្សិលមិញនូវការចោទប្រកាន់របស់អាមេរិកថា អាជ្ញាធរប៉ាគីស្ថានបានឃុបឃិតជាមួយមេដឹកនាំអាល់កៃដាបិន ឡាដិន។ លោកYousouf Raza Gilaniបានថ្លែងថា ការចោទប្រកាន់នេះជាការចោទប្រកាន់មួយដ៏ “ល្ងិតល្ងង់”។ ក៏ប៉ុន្តែ លោកYousouf Raza Gilaniបានសន្យាថានឹងធ្វើការអង្កេតពីបញ្ហានេះ។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសម្តែងឲ្យដឹងទៀតថា អាជ្ញាធរប៉ាគីស្ថានបានប្តេជ្ញាចិត្តថានឹងធ្វើការអង្កេតដោយប្រើគ្រប់មធ្យោបាយដើម្បីឲ្យដឹងថា តើនៅពេលណាហើយតើហេតុអ្វីបានជាបិន ឡាដិនមកពួនលាក់ខ្លួននៅទីក្រុងAbbottabad ដែលឋិតនៅចម្ងាយមិនឆ្ងាយពីរដ្ឋធានីអ៊ីស្លាម៉ាបាដយ៉ាងដូច្នេះ ?
សម្រាប់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានYousouf Raza Gilani ការចោទប្រទេសប៉ាគីស្ថានថា ស្ថាប័នប៉ាគីស្ថានបានលេងស្នៀតល្បែងកាំបិតមុខពីរជាមួយពួកភេរវនិយមអាល់កៃដាគឺពិតជាការចោទប្រកាន់ដ៏លីលា ដោយហេតុថាពួកអាល់កៃដានិងសម្ព័ន្ធមិត្តរបស់ពួកគេធ្លាប់បានមកប្រព្រឹត្តអំពើភេរវកម្មរាប់រយដងនៅលើដែនដីប៉ាគីស្ថាន។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រី Yousouf Raza Gilaniបានគូសបញ្ជាក់ថា ទាំងនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវបរាជ័យរបស់អ្នកយកការសម្ងាត់ទាំងខាងភាគីប៉ាគីស្ថាន ទាំងខាងអាមេរិកាំងនិងប្រទេសលោកខាងលិចទាំងមូល។
មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានYousouf Raza Gilaniបានចោទសួរថា តើនរណាជាអ្នកទទួលខុសត្រូវក្នុងការបង្កបង្កើតឲ្យមានចលនាអាល់កៃដារបស់បិន ឡាដិននៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០?
rfi

Monday, April 25, 2011
ថៃចាប់ផ្តើមប្រើយន្តហោះសង្គ្រាម
ការវាយប្រហាររបស់កងទ័ពថៃទៅលើកម្ពុជាបានឈានដល់ថ្ងៃទី៤ហើយ។ ការវាយប្រហាររបស់កងទ័ពថៃនៅថ្ងៃនេះ មិនខ្លាំងក្លាដូចថ្ងៃទី៣ម្សិលមិញឡើយ ប៉ុន្តែទាហានថៃបានចាប់ផ្តើមប្រើប្រាស់យន្តហោះយោធាហោះតាមបណ្តោយ ព្រំដែន លើប្រាសាទតាមាន់ និងប្រាសាទតាក្របី ធ្វើអោយស្ថានការណ៍សង្គ្រាមកាន់តែតានតឹងថែមទៀត។ នៅថ្ងៃនេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីដែលមានគម្រោងមកកម្ពុជានៅថ្ងៃ នេះ ត្រូវលុបចោលដំណើរនេះវិញហើយ ដោយមិនបានបញ្ជាក់មូលហេតុ។
នៅម៉ោង១ និង៤៥នាទីរសៀលថ្ងៃចន្ទ ទី២៥នេះ កងទ័ពថៃបានប្រើប្រាស់យន្តហោះប្រយុទ្ធយោធា២គ្រឿង ហោះតាមបណ្តោយព្រំដែនអន្តរជាតិកម្ពុជា ថៃ លើតំបន់ប្រាសាទតាមាន់ និងតាក្របី ដែលសកម្មភាពនេះត្រូវបានយោធាកម្ពុជាវាយតម្លៃថា ជាសកម្មភាពញុះញង់ និងបង្កការគំរាមកំហែងដល់សន្តិសុខជាតិកម្ពុជា និងបានធ្វើអោយស្ថានភាពសឹកកាន់តែតានតឹងថែមទៀត។ ក្រោយមកបន្តិច នៅម៉ោង១ និង៥៥នាទី ទាហានក៏បានបាញ់ផ្លោងកាំភ្លើងធំធុន១៥៥មីល្លីម៉ែត្រ ចំនួន៦គ្រាប់ចូលតំបន់គោកមកជម្រៅ២២គមក្នុងទឹកដីកម្ពុជាដែលមានប្រជាជនស៊ីវិលកំពុងរស់នៅ។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថា គ្រាប់ផ្លោងទាំងនោះបានប៉ះពាល់ដល់ជីវិតរបស់ទាហាន និងប្រជាពលរដ្ឋខ្មែរនោះឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា កងទ័ពកម្ពុជានៅទប់ទល់នឹងការវាយប្រហាររបស់ទាហានថៃ ហើយបានឈរជើងនៅមូលដ្ឋានប្រាសាទតាមាន់ និងតាក្របីដដែល។ របាយការណ៍ក្រសួងការពារជាតិបានបង្ហាញថា គ្រាន់តែថ្ងៃអាទិត្យ ទី២៤ មេសាម្សិលមិញ មានការបាញ់ផ្លោងជាង១០០០គ្រាប់ពីកងទ័ពថៃ មកលើកងទ័ពខ្មែរដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ និងតាក្របីក្នុងគោលបំណងចូលកាន់កាប់តំបន់ទាំងនេះ។ ក្នុងនោះមានការបាញ់ផ្លោងគ្រាប់កាំភ្លើងធំច្រើនប្រភេទជាង៣០០គ្រាប់ចូលក្នុងភូមិប្រជាពលរដ្ឋស៊ីវិលដែលស្ថិតនៅប្រមាណ២០គមចូលក្នុងទឹកដីកម្ពុជា។
នៅតែមិនមានពន្លឺនៃភាពស្ងប់ស្ងាត់ និងការឈប់បាញ់នៅតាមបណ្តោយព្រំដែន នៅពេលដែលកងទ័ពថៃនៅបន្តរុលចូល និងវាយឆ្មក់មកលើកងទ័ពកម្ពុជាជារៀងរាល់ថ្ងៃ ដោយគ្មានភាគីទី៣ណាចេញមុខដោះស្រាយនោះឡើយ។ ប្រធានអាស៊ាន ដែលរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកMarty Natalegawa បានលុបចោលគម្រោងមកកម្ពុជានៅព្រឹកមិញនេះ។ ជាគម្រោងដែលត្រូវចុះហត្ថលេខាលើការដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតាមព្រំដែន។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអត្ថាធិប្បាយសោកស្តាយចំពោះការខកខានមិនបានចុះហត្ថលេខាលើឯកសារស្តីពីល័ក្ខខ័ណ្ឌការងាររបស់ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនេះ ដែលប្រការនេះ នឹងផ្តល់ឱកាសអោយទាហានថៃបន្តការឈ្លានពានមកលើកម្ពុជាទៀត៕

Sunday, April 24, 2011
ថៃបើកការវាយប្រហារថ្ងៃទី៣មកលើកម្ពុជា
នៅព្រឹកថ្ងៃអាទិត្យទី២៤មេសានេះ ទាហានថៃបានបើកការវាយប្រហារទ្រង់ទ្រាយធំបន្តទៀតមកលើកងទ័ពនិងជន ស៊ីវិលកម្ពុជា នៅតំបន់ប្រាសាទតាមាន់ និងតាក្របី ក្នុងខេត្តឧត្តរមានជ័យ។ ការវាយប្រហារថ្ងៃនេះក៏មានសភាពធ្ងន់ធ្ងរដូចកាលពីថ្ងៃសៅរ៍ម្សិលមិញដែរ គឺទាហានថៃបានប្រើប្រាស់គ្រាប់កាំភ្លើងធុនធំបាញ់ផ្លោងចូលក្នុងទឹកដី កម្ពុជា ជាពិសេស ចូលក្នុងគោលដៅប្រជាជនស៊ីវិល។ មានពលរដ្ឋភៀសសឹកមកប្រមូលផ្តុំគ្នាកាន់តែច្រើនក្នុងជំរំក្នុង ក្រុងសំរោង ទីរួមខេត្តឧត្តរមានជ័យ។ ក្រសួងការពារជាតិបានប្រកាសឱ្យដឹងថា មានទាហានកម្ពុជា៣នាក់បានស្លាប់ និង៦នាក់របួសក្នុងការប្រយុទ្ធគ្នា កាលពីថ្ងៃសៅរ៍។
ការវាយប្រហារថ្ងៃទី៣បានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យនេះ កាលពីវេលាម៉ោង៩និង៤០នាទី នៅចំណុចប្រាសាទតាមាន់ ហើយបានរាលដាលជាបន្តបន្ទាប់ដល់ចំណុចថ្មដូន និងតាក្របី តាមបណ្តោយព្រំដែនខេត្តឧត្តរមានជ័យ។ ក៏ដូចជាថ្ងៃម្សិលមិញដែរ ទាហានថៃបានបាញ់សន្ធាប់ដោយកាំភ្លើងផ្លោងចូលទឹកដីកម្ពុជាពេញមួយព្រឹក។ គ្រាប់ផ្លោងរាប់ពាន់គ្រាប់បានធ្លាក់ចូលក្នុងភូមិប្រជាពលរដ្ឋ និងបានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិជនស៊ីវិលជាច្រើន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ កងទ័ពឈ្លានពានថៃបានផ្តើមវាយលុកយ៉ាងព្រៃផ្សៃ ដោយបាញ់កាំភ្លើងធំរាប់ពាន់គ្រាប់ចូលទឹកដីកម្ពុជា ជាពិសេស ចូលក្នុងតំបន់គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាចំណុចមានជនស៊ីវិលជាច្រើនរស់នៅ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបន្តថា កងទ័ពថ្មើរជើងថៃក៏បានវាយលុក ប៉ុនប៉ងកាន់កាប់ប្រាសាទតាមាន់របស់កម្ពុជាផងដែរ។
ស្ថានភាពនេះបានធ្វើឱ្យពលរដ្ឋភៀសសឹករាប់ពាន់គ្រួសារបានចាកចេញពីភូមិកាន់តែច្រើនឡើងៗ ដោយសារព្រួយបារម្ភពីសុវត្ថិភាព។ ជំរំជនភៀសសឹកចំនួន៣ នៅក្នុងក្រុងសំរោង ទីរួមខេត្តឧត្តរមានជ័យ បានទទួលជនភៀសខ្លួនយ៉ាងកកកុញ នៅថ្ងៃអាទិត្យនេះ។ សូមបញ្ជាក់ថា ពីក្រុងសំរោង ទៅកាន់ច្រកព្រំដែនអូរស្មាច់ មានចម្ងាយប្រហែលជាង៤០គម។ គ្រាប់ផ្លោងរបស់ថៃ ដែលធ្លាក់ចូលជ្រៅមកក្នុងដីខ្មែរបានលាន់ឮយ៉ាងច្បាស់ដល់ក្រុងសំរោង ដែលជាជំរំជនភៀសសឹក។ លោកញ៉ឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយនៅថ្ងៃនេះថា អាជ្ញាធរកំពុងតែស្វែងរកទីតាំងថ្មី ដើម្បីបង្កើតជំរំជនភៀសសឹកផ្សេងទៀត ដែលមានសុវត្ថិភាពជាងនេះ។
នៅមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ សម្រាប់ការវាយប្រហាររបស់ទាហានថៃ ក្នុងថ្ងៃទី៣នេះ ប៉ុន្តែ ក្រសួងការពារជាតិបានប្រកាសឱ្យដឹងថា ការប្រយុទ្ធគ្នាកាលពីថ្ងៃសៅរ៍ម្សិលមិញបានបណ្តាលឱ្យទាហានកម្ពុជា៣នាក់ស្លាប់ និង៦នាក់រងរបួស។ ដូច្នេះ គិតជាសរុប មកទល់ថ្ងៃម្សិលមិញ ក្នុងការប្រយុទ្ធគ្នាចុងក្រោយនេះ មានទាហានកម្ពុជាស្លាប់៦នាក់ និងរបួសជាង១០នាក់។ យ៉ាងណាក៏ដោយ ទាហានឈ្លានពានថៃមិនអាចចូលកាន់កាប់ទីតាំងណាមួយបានទេ។
សេចក្តីរាយការណ៍ពីសមរភូមិជួរមុខឱ្យដឹងថា ទោះបីជាថៃមានប្រៀបខាងសព្វាវុធ និងចំនួនទ័ពច្រើនលើសកម្ពុជាយ៉ាងខ្លាំងក៏ដោយ តែទាហានថៃបានស្លាប់ របួសនិងរត់ចោលជួរយ៉ាងច្រើននៅពេលប្រយុទ្ធ។ រីឯទាហានកម្ពុជានៅតែមានស្មារតីយ៉ាងរឹងមាំក្នុងការការពារទឹកដីរបស់ខ្លួនដដែល។
ព័ត៌មានចុងក្រោយ
ទាហានថៃនៅតែបន្តបាញ់ផ្លោងលើកម្ពុជា នៅវេលាម៉ោង៥ និង១៥នាទី ល្ងាចនេះ នៅតំបន់ប្រាសាទតាក្របី និងមានគ្រាប់ផ្លោងរប៉េះរប៉ោះមិនដាច់ នៅឯប្រាសាទតាមាន់ផងដែរ។
កងទ័ពកម្ពុជាបានចាប់ចារបុរសពីរនាក់ និងចារនារីពីរនាក់ រួមទាំងឆ្កែមួយក្បាលផង ដែលថៃបានប្រើប្រាស់ សម្រាប់ធ្វើចារកិច្ច ក្នុងមូលដ្ឋានកងទ័ពកម្ពុជា។ ចារនារីថៃទាំងពីរបានក្លែងខ្លួនជាមនុស្សឆ្កួត ប៉ុន្តែ ពួកគេត្រូវបានបំពាក់ដោយចិញ្ចៀន ដែលបង្កប់ដោយកាមេរ៉ាស្វ័យប្រវត្តិជាប់នឹងដៃ។ ចំណែកឯសត្វឆ្កែមួយក្បាល ដែលដើរចូលក្នុងមូលដ្ឋានទ័ពរបស់កម្ពុជានោះក៏មានបំពាក់ដោយកាមេរ៉ាស្វ័យប្រវត្តិនៅនឹង ក របស់វាដែរ។ ដោយឡែកជនសង្ស័យថា ជាចារបុរសពីរនាក់ទៀត ជាជនជាតិខ្មែរ ប៉ុន្តែ ចេះភាសាថៃ និងជាអ្នករកស៊ីឈើគ្រញូងជាមួយថៃ។ ពួកគេបានដើរចូលក្នុងមូលដ្ឋានកងទ័ពកម្ពុជា ក្នុងរបៀបជាអ្នកសុំទាន។ នេះបើយោងតាមការឱ្យដឹងពីសមរភូមិមុខ៕
RFI

Tuesday, April 12, 2011
ថ្ងៃទី១១ មេសា ជប៉ុនគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងគ្រោះរលកយក្សស៊ូណាមី
នៅ ថ្ងៃចន្ទ នេះ ថ្ងៃទី ១១មេសា គឺគម្រប់មួយខែគត់ ក្រោយគ្រោះរញ្ជួយដី ដែលបង្កជារលកយក្សស៊ូណាមី ប្រជាជនជប៉ុនទូទាំងប្រទេសបានឈរស្ងៀមស្ងាត់ មួយនាទី ដើម្បី គោរពវិញ្ញាណក្ខន្ធរបស់អ្នកដែលបានបាត់បង់ជីវិត។ នាយករដ្ឋមន្រ្តីជប៉ុន លោកណាអូតូ កាន បានធ្វើដំណើរទៅខេត្តFukushima នៅថ្ងៃនេះ និងបានសន្យាថា ប្រជាជនជប៉ុននឹងមិនត្រូវគេបោះបង់ចោលទេ។ នៅចំថ្ងៃកាន់ទុក្ខ គ្រោះរញ្ជួយដីថ្មី កម្រិត ៦,៦មាត្រដ្ឋានរិចទែរបានសម្លាប់បុរសម្នាក់ នៅភាគឦសានជប៉ុន។
នៅគម្រប់ មួយខែក្រោយគ្រោះរញ្ជួយដីកម្រិត ៩ មាត្រដ្ឋានរិចទែរ ទាំងប្រមុខដឹកនាំរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុន Tepco ម្ចាស់រោងចក្រនុយក្លេអ៊ែរ Fukushima បានលេចមុខ នៅកន្លែងជួបគ្រោះថ្នាក់ នៅខេត្ត Fukushima។ ក្នុងដំណើរទស្សនកិច្ចលើកទីពីររបស់ខ្លួន ទៅFukushima នាយករដ្ឋមន្រ្តី ជប៉ុន លោកណាអូតូ កានបានលើកទឹកចិត្តប្រជាជនឲ្យតស៊ូ ជំនះវិបត្តិលើកនេះ ដែលលោកធ្លាប់បានចាត់ទុកថា ជាគ្រោះមហន្តរាយជាតិ ធំបំផុត ចាប់តាំងពីសង្រ្គាមលោកលើកទីពីរ។
គ្រោះថ្នាក់រញ្ជួយដី បានធ្វើឲ្យមនុស្សស្លាប់ និងបាត់ខ្លួនជិតបីម៉ឺននាក់។ ទាហានជប៉ុន និងអាមេរិកាំងជាង ពីរម៉ឺននាក់ នៅបន្តរុករកអ្នកដែលអាចរួចរស់ជីវិត ឬសាកសពដែលអាចកប់ក្រោមផ្ទះរលំបាក់បែក។ មនុស្សជាង ១សែននាក់ពេលនេះកំពុងរស់ គ្មានជម្រក និងអាចប្រឈមមុខនឹងការរងធាតុវិទ្យុសកម្ម ដែលសាយភាយចេញពីម៉ាស៊ីនប្រតិកម្មមានបញ្ហា របស់រោងចក្រFukushima។
ក្នុងការបូកសរុបព្រឹត្តិការណ៍មួយខែក្រោយ គ្រោះរលកយក្សស៊ូណាមី អ្នកនាំពាក្យ រដ្ឋាភិបាលបញ្ជាក់តាមកញ្ចក់ទូរទស្សន៍ជាតិថា លទ្ធភាពកើតមានគ្រោះថ្នាក់នុយក្លេអ៊ែរនៅរោងចក្រFukushima អាចតិចតួចប៉ុណ្ណោះ ព្រោះថា ពេលនេះ គេអាចគ្រប់គ្រងស្ថានភាពបាន នៅម៉ាស៊ីនប្រតិកម្មទាំងប្រាំមួយរបស់Fukushima។ គេបានជួសជុល ម៉ាស៊ីនបូមទឹកត្រជាក់ដែលមានបញ្ហា ដើម្បីរក្សាកំដៅស្នូលម៉ាស៊ីនប្រតិកម្មពីទីមួយ ដល់ទី ៣។ ការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាល វាសឹងតែផ្ទុយពីប៉ុន្មានថ្ងៃមុន នៅពេលដែលអ្នកនាំពាក្យដដែលបាននិយាយថា ម៉ាស៊ីនប្រតិកម្មនៅមិនទាន់មានស្ថានភាពនឹងន នៅឡើយ។
ទោះជាគ្រោះថ្នាក់នុយក្លេអ៊ែរកាត់បន្ថយ ប៉ុន្តែ រដ្ឋាភិបាលក៏បានសម្រេចនៅថ្ងៃនេះ ពង្រីកតំបន់គ្រោះថ្នាក់ជុំវិញ រោងចក្រ Fukushima ពី២០ គីឡូម៉ែត្រ ទៅ ៣០ គីឡូម៉ែត្រ បន្ទាប់ពីអ្នកជំនាញនុយក្លេអ៊ែររកឃើញថា ធាតុវិទ្យុសកម្ម បានសាយភាយ និងមានកម្រិតកាន់តែខ្ពស់ នៅជុំវិញរោងចក្រ។
អង្គការបរិស្ថាន Green Peace ធ្លាប់បានស្នើឲ្យរដ្ឋាភិបាលពង្រីកតំបន់ ជម្លៀសប្រជាជន ឲ្យច្រើនជាង ២០គីឡូម៉ែត្រ ហើយ គេត្រូវបិទតំបន់ហាមឃាត់ទាំងស្រុងកុំឲ្យប្រជាជនត្រលប់ចូលទៅផ្ទះសម្បែងរបស់ខ្លួន ដូចពេលនេះទេ។ ប៉ុន្តែ កន្លងមក រដ្ឋាភិបាលបានបដិសេធមិនចេញបញ្ជាឲ្យជម្លៀសប្រជាជន ច្រើនជាង ២០គីឡូម៉ែត្រពីរោងចក្រFukushimaទេ ព្រោះថា ការពង្រីកតំបន់មិនឲ្យប្រជាជនរស់នៅ ត្រឹម២០គីឡូម៉ែត្រ នឹងធ្វើឲ្យប្រជាជនជាង ១សែននាក់ បាត់បង់ជំរក ក្នុងពេលដែលបច្ចុប្បន្ននេះ មានប្រជាជនជាង ៧ម៉ឺននាក់រួចទៅហើយ ដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយខ្លាចរងធាតុវិទ្យុសកម្ម។ ទាំងប្រជាជនជម្លៀស ដោយធាតុវិទ្យុសកម្ម និងប្រជាជនដែលមានផ្ទះសម្បែងបាក់បែកដោយគ្រោះរញ្ជួយដី កំពុង រស់នៅ ក្នុងអគារសាលារៀន និងជួបប្រទះការខ្វះខាតសព្វគ្រប់ ទាំងចំណីអាហារ និងថ្នាំពេទ្យ។
រដ្ឋាភិបាលជប៉ុន បានបង្ហាញថា ទំហំខូចខាតដោយគ្រោះមហន្តរាយលើកនេះ មានតម្លៃជាង១០០ពាន់លានដុល្លារ ហើយ គេត្រូវការថវិកាជាង ៣០៩ពាន់លានដុល្លារ ដើម្បីអាចស្រោចស្រង់ប្រទេសឡើងវិញ។ ហើយ បើតាមធនាគារពិភពលោក គេត្រូវការពេលដល់ទៅ៥ឆ្នាំ ដើម្បីកសាងតំបន់ខាងជើងជប៉ុនឡើងវិញ។
យោងតាម រដ្ឋាភិបាល ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការពង្រីកតំបន់គ្រោះថ្នាក់ដោយធាតុវិទ្យុសកម្មរឹតតែគំរាមសេដ្ឋកិច្ចជប៉ុនដែលកំពុងផុយស្រួយ តាំងពីមុនគ្រោះរញ្ជួយដីទៅទៀត។ សេដ្ឋកិច្ចជប៉ុនពឹងផ្អែកខ្លាំងទៅលើការនាំចេញផលិតផលបច្ចេកវិទ្យា។ ដូច្នេះ បើផលិតកម្មគ្រឿងអេឡិចត្រូនិក និងរថយន្តត្រូវជាប់គាំងដោយអន្លើ ដោយខ្វះថាមពលអគ្គិសនី គេរំពឹងថា ប្រទេសជប៉ុន នឹងរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងយូរពេលជាង កាលដែលខេត្តKobe ធ្លាប់ជួបគ្រោះរញ្ជួយដី កាលពី១៦ ឆ្នាំ មុនទៅទៀត៕

Sunday, April 10, 2011
ពួកអ្នករងគ្រោះដោយរលកយក្សស៊ូណាមីចំនួនជាងពាក់កណ្តាលមានអាយុជាង៦៥ឆ្នាំ
ស្របតាមកាសែតAsahi អ្នករងគ្រោះដោយរលកយក្សស៊ូណាមីចំនួនជាងពាក់កណ្តាល កាលពីថ្ងៃ១១មីនាមុន នៅតាមបណ្តោយឆ្នេរសមុទ្រប៉ែកឦសានប្រទេសជប៉ុនប្រវែងជាង ៦០០គីឡូម៉ែត្រ មានអាយុជាង៦៥ឆ្នាំ។គឺជាតួលេខផ្តល់ដោយប៉ូលិសដែលបានមើលបញ្ជាក់ អាយុអ្នកស្លាប់ជាង៨០០០នាក់ដែលមានចំនួន៥៤%នៃចំនួនអ្នករងគ្រោះ។
មុនរលកយក្សស៊ូណាមី ថ្ងៃ១១មីនា មនុស្សចាស់នៅTohoku ខាងប៉ែកឦសានប្រទេសជប៉ុនមានចំនួន២៥%នៃចំនួនបណ្តាជន។ប្រសិនបើចំនួនជាងពាក់កណ្តាលនៃអ្នករងគ្រោះដោយរលកយក្សស៊ូណាមីមានអាយុជាង៦៥ឆ្នាំ ពីព្រោះតែជនទាំងនេះគ្មានពេលនឹងរត់គេចខ្លួនឬពីព្រោះតែគេជាជនពិការនិងពុំអាចទៅណាមកណា ដោយគ្មានជំនួយពីនរណាម្នាក់។
ស្របតាមកាសែតAsahi ចំនួនអ្នករងគ្រោះប្រមាណជាបីម៉ឺននាក់ប្រហែលអាចនឹងកើនឡើងថែមទៀត ពីព្រោះគ្រួសារទាំងមូលៗត្រូវបានលិចលង់ពាំនាំយកទៅដោយរលកយក្សស៊ូណាមី ដោយគ្មាននរណាអាចនិយាយប្រាប់ប៉ូលិសអំពីការបាត់ខ្លួនរបស់គេ។
សាកសពរាប់ជាច្រើនពាន់នាក់ នៅតែពុំទាន់អាចត្រូវរកឃើញ។នៅជុំវិញរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នៅFukushima សាកសពជិតមួយពាន់នាក់នៅតែពុំទាន់ត្រូវបានរើសប្រមូលនាំយកទៅ នៅមណ្ឌលហាមប្រាមរង្វង់២០គីឡូម៉ែត្រជុំវិញរោងចក្រ។
ប៉ូលិសទើបតែចាប់ផ្តើមរើសប្រមូលសាកសពទាំងនេះ ប៉ុន្តែដោយប្រុងប្រយ័ត្នខ្លាំងណាស់ពីព្រោះសាកសពទាំងនេះ បានទទួលរងធាតុវិទ្យុសកម្មខ្លាំងណាស់ និងត្រូវតែទទួលរងការបន្សាបធាតុវិទ្យុសកម្មទាំងនេះ៕

Saturday, April 9, 2011
សភាអាមេរិកទើបបានអនុម័តថវិកាឆ្នំា ២០១១ ប្រកបដោយភាពចម្រូងចម្រាស
បន្ទាប់ពីបានជជែកដេញដោលគ្នាយ៉ាងតឹងសរសៃ កនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមក កិច្ចព្រមព្រៀងស្តីពីថវិកាជាតិសម្រាប់ឆ្នំា ២០១១ ត្រូវបានអនុម័តនៅយប់ថ្ងៃសុក្រ ទី៨ មេសា រវាងក្រុមអ្នកប្រជាធិបតេយ្យ និងក្រុមអ្នកសាធារណរដ្ឋ។ ប៉ុន្តែគម្រោងថវិកាជាតិសម្រាប់ឆ្នំា ២០១១ តម្រូវឲ្យមានការកាត់បន្ថយការចំណាយរហូតដល់ទៅ ៣៩ពាន់លានដុល្លារ។ លោកប្រធានាធីបតីអូបាម៉ាបានចាត់ទុកវិធានការសន្សំសំចៃនេះថា មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកទេ។
គម្រោងថវិកាជាតិសម្រាប់ឆ្នំា ២០០១ ត្រូវបានរកឃើញនៅវេលាម៉ោង ១១យប់ថ្ងៃសុក្រ ទី៨ មេសា ពោលគឺ ១ម៉ោងមុនការផុតកំណត់នៃថវិកាឆ្នំា ២០១០។ ប្រសិនបើគ្មានការអនុម័តលើគម្រោងថវិកាជាតិសម្រាប់ឆ្នំា ២០១១ ឲ្យបានមុនអធ្រាត្រយប់មិញទេ នោះដំណើរការរបស់រដ្ឋាភិបាលនឹងត្រូវជាប់គំាងទំាងស្រុង។ ក្រៅពីការបិទទ្វាររម្មណីយដ្ឋានទេសចរណ៍មួយចំនួន សេវាសាធារណៈក៏ត្រូវជាប់គំាង ហើយរដ្ឋក៏គ្មានលុយសម្រាប់បើកប្រាក់ខែឲ្យមន្រ្តីរដ្ឋការរបស់ខ្លួនប្រមាណជា ៨០ម៉ឺននាក់។ អ្វីជាការកត់សម្គាល់ ក្រុមអ្នកសាធារណរដ្ឋ និងក្រុមអ្នកប្រជាធិបតេយ្យបានព្រមព្រៀងគ្នាលើគម្រោងថវិកាជាតិសម្រាប់ឆ្នំា ២០១១ ដែលមានការកាត់បន្ថយការចំណាយរហូតដល់ទៅ ៣៩ពាន់លានដុល្លារ។ ក្រៅពីការបង្ខំចិត្តទទួលយកវិធានការសន្សំសំចៃ លោកប្រធានាធិបតីអូបាម៉ាក៏បានប្រកាសទទួលស្គាល់ជាផ្លូវការថា នេះជាវិធានការសន្សំសំចៃមួយដែលអាមេរិកមិនធ្លាប់មានទេ ពីពេលមុន៖
កត្តាខ្វែងគំនិតគ្នារវាងក្រុមអ្នកប្រជាធិបតេយ្យនិងក្រុមអ្នកសាធារណរដ្ឋ
បច្ចុប្បន្ននៅសហរដ្ឋអាមេរិក ក្រុមអ្នកប្រជាធិបតេយ្យរបស់លោកអូបាម៉ាមានសំឡេងភាគច្រើននៅឯព្រឹទ្ធសភា ចំណែកក្រុមអ្នកសាធារណរដ្ឋមានសម្លេងភាគច្រើននៅរដ្ឋសភា។ អ្វីដែលក្រុមទំាងពីរបានប្រទាញប្រទង់គ្នា គឺនៅក្នុងខ្ទង់សន្សំសំចៃ។ ក្រុមអ្នកសាធារណរដ្ឋដែលមានសឡេងភាគច្រើននៅរដ្ឋសភា ចង់ឲ្យរដ្ឋកាត់បន្ថយខ្ទង់ចំណាយរហូតដល់ទៅ ៦០ពាន់លានដុល្លារ តែក្រុមអ្នកប្រជាធិបតេយ្យរបស់លោកអូបាម៉ាដែលមានសំឡេងភាគច្រើននៅព្រឹទ្ធសភា មិនព្រម។ អ៊ីចឹងឃើញថា អ្នកដែលយកជើងរាទឹក គឺក្រុមអ្នកសាធារណរដ្ឋ។ ករណីដូចគ្នានេះ គេធ្លាប់ឃើញមានម្តង នៅក្នុងឆ្នំា ១៩៩៦ ជំនាន់លោកប្រធានាធិបតី Bill Clinton។ កាលណោះពួកគេបានជជែកដេញដោលគ្នាអស់រយៈពេល ២១ថ្ងៃ ទម្រំារកបានកិច្ចព្រមព្រៀងរវាងគ្នា។
នៅក្នុងជំនាន់លោក អូបាម៉ា ក្រៅពីបញ្ហាកាត់បន្ថយការចំណាយដែលជាកត្តាចម្រូងចម្រាសចម្បង គេសម្លឹងឃើញការប្រឈមមុខដាក់គ្នារវាងក្រុមគណបក្សប្រឆំាងពីរនៅក្នុងរដ្ឋសភា គឺគណបក្សសាធារណរដ្ឋ និងគណបក្ស Tea Party ដែលជាក្រុមអភិរក្សនិយមជ្រុល។ គឺក្រុមគណបក្ស Tea Party ដែលបានជម្រុញគណបក្សសាធារណរដ្ឋឲ្យកាត់បន្ថយលើគម្រោងចំណាយសង្គមដែលស្នើឡើងដោយក្រុមអ្នកប្រជាធិបតេយ្យ និងទាមទារឲ្យលុបចោលនូវគម្រោងកំណែទម្រង់មួយចំនួន ដូចយ៉ាងគម្រោងកំណែទម្រង់លើប្រព័ន្ធសុខាភិបាល ដែលជាអាទិភាពរបស់លោក អូបាម៉ា។
គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់
ទំាងក្រុមអ្នកប្រជាធិបតេយ្យ ទំាងក្រុមអ្នកសាធារណរដ្ឋអាចប្រកាសថា ខ្លួនជាអ្នកឈ្នះ។ តែអ្នកដែលឈ្នះពិតប្រាកដនៅក្នុងវិបត្តិថវិកាលើកនេះប្រហែលជាលោកប្រធានាធិបតី អូបាម៉ា ព្រោះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោកអូបាម៉ាបានបញ្ចេញសកម្មភាពខ្លំាងណាស់ ដោយបានទទូចឲ្យក្រុមអ្នកប្រជាធិបតេយ្យ និងក្រុមអ្នកសាធារណរដ្ឋព្យាយាមបញ្ឈប់ការខ្វែងគំនិតគ្នា។ ទង្វើរបស់លោក អូបាម៉ានេះ មិនមែនជារឿងមួយចៃដន្យទេ ព្រោះថា ប្រសិនបើអាមេរិកទំាងមូលត្រូវជាប់គំាងមែននោះ លោក អូបាម៉ាក៏នឹងបាក់មុខ បាក់មាត់មិនតិចដែរ ពិសេស ជួនចំពេលដែលលោកទើបបានថា នឹងឈរឈ្មោះមួយអាណត្តិទៀតសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នំា ២០១២ ខាងមុខ៕

ឥណ្ឌូណេស៊ី៖ អតិផរណាអាចជាឧបសគ្គនៃកំណើនសេដ្ឋកិច្ចអាស៊ាន

នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅថ្ងៃសុក្រ ៨ មេសា ២០១១នេះ លោកស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ (Susilo Bambang Yudhoyono) ប្រធានាធិបតីឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ជាពិសេសទៅលើបញ្ហាអតិផរណា ដែលអាចជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចអាស៊ាន។ ក្រៅពីបញ្ហាអតិផរណា រដ្ឋមន្រ្តីសេដ្ឋកិច្ចទាំង១០របស់អាស៊ានក៏នឹងពិភាក្សាគ្នាផងដែរ អំពីការគ្រប់គ្រងលំហូរទុនវិនិយោគបរទេស។
ហេតុអ្វីអាស៊ានត្រូវបារម្ភពីលំហូរទុនវិនិយោគពីបរទេស?
“ផ្ទុយពីប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីបានងើបចេញពីវិបត្តិសេដ្ឋកិច្ចពិភពលោក បានលឿនជាងគេ និងកំពុងតែដើរតួជាកម្លាំងចលករមួយដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ក៏ប៉ុន្តែ យើងក៏មិនត្រូវសប្បាយភ្លេចខ្លួននឹងជោគជ័យនេះពេកដែរ”។ នេះ គឺជាប្រសាសន៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានផ្លាស់វេនរបស់អាស៊ាន ក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះ។ ការឡើងថ្លៃចំណីអាហារ និងប្រេងកាត គឺជាបញ្ហា ដែលអាស៊ានត្រូវប្រឈមមុខ។ គ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ក៏អាចជាចំណោទមួយដ៏ធំដែរ សម្រាប់អាស៊ាន។
អត្រាអតិផរណានៅឥណ្ឌូណេស៊ីកំពុងមានកម្រិតខ្ពស់គួរឲ្យបារម្ភ (៦,៥%)។ រូពី (រូបិយប័ណ្ណរបស់ឥណ្ឌូណេស៊ី) ក៏បានឡើងថ្លៃខ្ពស់មិនធ្លាប់ឃើញមាន ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។ ទាំងនេះជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចទី១របស់អាស៊ាន ទំនងជាកំពុងប្រឈមមុខនឹងបញ្ហា។ នៅក្នុងប្រទេសសមាជិកអាស៊ានផ្សេងទៀត ក៏គេសង្កេតឃើញមានអត្រាអតិផរណាខ្ពស់ដែរ។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំណើនសេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១១នេះ នឹងនៅតែមានកម្រិតខ្ពស់ ក៏ប៉ុន្តែ មិនខ្ពស់ដូចកាលពីឆ្នាំ២០១០កន្លងទៅនេះទេ។ ក្រៅពីបញ្ហាអតិផរណា អាស៊ានអាចនឹងត្រូវប្រឈមមុខនឹងបញ្ហាមួយទៀត គឺលំហូរទុនវិនិយោគពីបរទេស។
វិបត្តិបំណុលសាធារណៈនៅអឺរ៉ុបកំពុងតែរាលដាលពីប្រទេសក្រិក និងអៀរឡង់ ឈានទៅដល់ប្រទេសព័រទុយហ្កាល់ ដែលជាហេតុធ្វើឲ្យអ្នកវិនិយោគបាត់បង់ទំនុកចិត្តលើទីផ្សារអឺរ៉ុប។ អាស៊ីកំពុងតែក្លាយជាទិសដៅវិនិយោគ ដែលអាចទទួលបានផលចំណេញជាងគេ។ ក៏ប៉ុន្តែ បញ្ហាដែលចោទឡើង សម្រាប់អាស៊ាន គឺនៅត្រង់ថា វិនិយោគបរទេស ដែលហូរចូលមកក្នុងប្រទេសអាស៊ាន ភាគច្រើនជាវិនិយោគរយៈពេលខ្លី (ដែលគេច្រើនហៅតាមភាសាអង់គ្លេសថា Hot Money) ដែលគេងាយនឹងដកចេញទៅវិញភ្លាមៗ។ លំហូរទុនវិនិយោគចេញចូលងាយស្រួលបែបនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ ស្ថិរភាពសេដ្ឋកិច្ចអាស៊ាន។
គួរបញ្ជាក់ថា នៅក្នុងការវិនិយោគបរទេសរយៈពេលខ្លី (Hot Money) អ្នកវិនិយោគច្រើនតែផ្តោតទៅលើការបង្វែរដើមទុនទៅរកកន្លែងដែលមាន អត្រាការប្រាក់ខ្ពស់, ការទិញដូរដើម្បីយកចំណេញភ្លាមៗ ឬទិញដើម្បីគ្រាន់តែចាំលក់ទៅវិញយកចំណេញ (Speculation) ។ ផ្ទុយពីការវិនិយោគរយៈពេលវែង (ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការបង្កើតរោងចក្រសហគ្រាស ឬការបង្កើតមុខជំនួញផ្សេងៗ) ដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ម្ចាស់ស្រុក ការវិនិយោគរយៈពេលខ្លីអាចជះឥទ្ធិពលអវិជ្ជមានទៅវិញ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (FMI) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកបានលើកឡើងថា វិនិយោគបរទេសនៅអាស៊ី នៅតែមានកម្រិតខ្ពស់។ ក៏ប៉ុន្តែ ដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនេះ គេចាំបាច់ត្រូវតែចាត់វិធានការ ធ្វើយ៉ាងណាកម្រិតការវិនិយោគរយៈពេលខ្លី ហើយបង្វែរទុនទាំងនេះ ទៅជាការវិនិយោគរយៈពេលវែងវិញ។
បញ្ហាអតិផរណា និងការគ្រប់គ្រងលំហូរទុនវិនិយោគបរទេសនេះ គឺជាប្រធានបទដ៏ចម្បង ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅថ្ងៃសុក្រនេះ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ីក៏បានជំរុញផងដែរឲ្យសមាជិកអាស៊ានពន្លៀន ដំណើរការសមាហរ័ណកម្មសេដ្ឋកិច្ច ដើម្បីឈានទៅបង្កើតទីផ្សាររួមអាស៊ាន នៅឆ្នាំ២០១៥ខាងមុខ៕
Link:http://www.khmer.rfi.fr/indonesia-says-inflation-may-threaten-growth
Wednesday, April 6, 2011
ឆ្នាំ២០១១ ៖ ឆ្នាំឧបសគ្គនៃការចរចាស្តីពីអាកាសធាតុ
ការពិភាក្សាស្តីពីបញ្ហាអាកាសធាតុ បានចាប់ផ្តើមជាផ្លូវការទៀតហើយ ពីថ្ងៃអង្គារទី ៥មេសា ម្សិលមិញ រហូតដល់ថ្ងៃសុក្រទី ៨ មេសា ២០១១ នៅទីក្រុងបាងកក និង ដោយមានប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន១៩០ប្រទេសចូលរួម។ ជំនួបចរចានេះ គឺការត្រៀមរៀបចំ ជំនួបកំពូលប្រចាំ នាដំណាច់ឆ្នាំនេះនៅប្រទេសអាហ្វ្រិកខាងត្បូង ឲ្យបានជោគជ័យ ប៉ុន្តែគេសង្កេតឃើញមានឧបសគ្គជាច្រើនកំពុងរាំងមុខស្រេចទៅហើយ មានអាទិ៍វិបត្តិនុយក្លេអ៊ែរជប៉ុន។
ជំនួបកំពូលប្រចាំឆ្នាំ ស្តីពីអាកាសធាតុ នៅប្រទេសអាហ្វ្រិកខាងត្បូង អាចទទួលជោគជ័យបាន លុះណាតែគេហ៊ានលើកឡើងអំពីបញ្ហានយោបាយ ដោះស្រាយមិនរួចកាលពីជំនួបកំពូលក្រុងកង់គូនប្រទេសម៉ិចស៊ិក កាលពីបួនខែមុន។ នេះជាការព្រមានរបស់អ្នកទទួលខុសអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអាកាសធាតុ ពីទីក្រុងបាងកក។
កិច្ចព្រមព្រៀង ក្រុងកង់គូន បានត្រឹមតែបង្កើតឲ្យមានស្ថាប័នបរិស្ថាន ឬមូលនិធិ សម្រាប់ជួយប្រទេសកី្រក្រឲ្យប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុប៉ុណ្ណោះ ប៉ុន្តែនៅសល់សំណុំរឿងក្តៅៗជាច្រើនទៀត ដែលត្រូវដោះស្រាយ។ មហិច្ឆតានិងចេតនាពិតរបស់រដ្ឋាភិបាលនីមួយៗ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិស្ថាន (ពាក្យបច្ចេកទេសជាភាសាខ្មែរ "ឧស្ម័នផ្ទះកញ្ចក់”) ដើម្បីប្រឆាំងនឹងការកើនកំដៅនេះភពផែនដី ស្ថិតនៅឆ្ងាយពីការសន្យា និងពីកម្មវត្ថុដែលបានកំណត់ណាស់។ ពិធីសារក្យូតូ ដែលមានសុពលភាពត្រឹមថ្ងៃទី ៣១ធ្នូ ២០១២ នៅតែជាកិច្ចព្រមព្រៀងអាកាសធាតុផ្លូវការតែមួយគត់។
ហើយនៅពេលនេះ វិបត្តិនុយក្លេអ៊ែរនៅជប៉ុន បាននិងកំពុងតែធ្វើឲ្យការចរចាអាកាសធាតុកាន់តែជួបការលំបាក។ វិបត្តិនុយក្លេអ៊ែរ ដែលបានជះផលវិបាកជាអវិជ្ជមានយ៉ាងខ្លាំងបំផុត ដល់ការប្រយុទ្ធប្រឆាំងនឹងការកើតកំដៅនៃភពផែនដី។
សេដ្ឋវិទូម្នាក់នៃភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (AIEA) បានអះអាងថា ការបោះបង់ចោលថាមពលនុយក្លេអ៊ែរស៊ីវិលមួយផ្នែក អាចនឹងបង្កើនឧស្ម័នកាបូនិច បន្ថែមប្រមាណ០,៥ពាន់លានតោន នៅឆ្នាំ ២០៣៥ គឺស្មើនឹង៥ឆ្នាំនៃការបញ្ចេញឧស្ម័នបំពុលបរិស្ថានរបស់ពិភពលោកទាំងមូល។ វិបត្តិនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ានេះ ក៏ទំនងជានឹងធ្វើឲ្យជប៉ុនសិក្សាឡើងវិញការសន្យារបស់ខ្លួន និងសម្រេចមិនបានកម្មវត្ថុ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់២៥% ពីពេលនេះដល់ឆ្នាំ២០២៥ទេ។
អ្នកសង្កេតការណ៍ទូទៅ យល់ថាវិបត្តិនុយក្លេអ៊ែរជប៉ុននេះ កំពុងតែរុញច្រានទស្សនវិស័យ លើពិធីសារក្យូតូ ដែលមានតិចតួច ស្រាប់ទៅហើយនោះឲ្យ កាន់តែស្តួចស្តើងបន្ថែមទៀត៕
Link:http://www.khmer.rfi.fr/Climat%20summith%20Bangkok

Tuesday, April 5, 2011
ជប៉ុនឋិតនៅក្រោមការគំរាមនៃសេដ្ឋកិច្ចដើរថយក្រោយ
ផលវិបាកសេដ្ឋកិច្ចដែលកើតមានក្រោយពីគ្រោះមហន្តរាយនៃការរញ្ជួយផែនដី នៃមហារលកយក្ស និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ៊្វូគូហ្ស៊ីម៉ា អាចជំរុញឲ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ទៅក្នុងសភាពដើរថយក្រោយនៅរយៈប៉ុន្មានខែខាងមុខនេះ។រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា គ្រោះមហន្តរាយនៃការរញ្ជួយផែនដី នៃមហារលកយក្ស និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ៊្វូគូហ្ស៊ីម៉ាបានធ្វើឲ្យប្រទេសជប៉ុន បាត់បង់អស់២៥ ០០០ពាន់លានយេនឬត្រូវជា២៩៧ពាន់លានដុល្លារ។
បើយោងតាមអ្នកសេដ្ឋសាស្ត្រជាច្រើនដែលបានថ្លែងពន្យល់សារព័ត៌មានសេដ្ឋកិច្ចជប៉ុនNikkeiថា៖ គ្រោះមហន្តរាយទាំងបីពោលគឺ គ្រោះមហន្តរាយនៃការរញ្ជួយផែនដី នៃមហារលកយក្ស និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ៊្វូគូហ្ស៊ីម៉ាបានធ្វើឲ្យបាត់បង់អស់នូវទំនុកចិត្តពីសំណាក់វិនិយោគិន ពីសំណាក់ឧស្សាហករនិងពាណិជ្ជករដែលនាំទំនិញចេញទៅលក់ក្រៅប្រទេស ហើយនិងការទិញដូរហូបចុកផ្ទៃក្នុង។
នៅក្នុងបរិបទនេះ សន្ទុះកំណើនសេដ្ឋកិច្ចនៃប្រទេសជប៉ុននឹងពុំអាចកើតមានមុនត្រីមាសទីបីឆ្នាំ២០១១ឡើយ។
ជាមធ្យម ផលិតផលដុលក្នុងប្រទេសនៃមហាអំណាចសេដ្ឋកិច្ចទីបីពិភពលោកអាចនឹងធ្លាក់បាត់បង់អស់ប្រមាណ០,៦%ក្នុង១ឆ្នាំនៅត្រីមាសទី១ឆ្នាំ២០១១ បន្ទាប់មកនឹងត្រូវបាត់បង់អស់២,៦%សម្រាប់រយៈកាលនៃត្រីមាសទី២។ ប៉ុន្តែបើយោងតាមអ្នកសេដ្ឋសាស្ត្រទុទិ្ទដ្ឋិនិយមខ្លះ នៅត្រីមាសទីពីរឆ្នាំ២០១១ ផលិតផលដុលក្នុងប្រទេសជប៉ុនអាចធ្លាក់បាត់បង់អស់ប្រមាណ៧,១%។
ក្រោយពីគ្រោះមហន្តរាយរញ្ជួយផែនដីនិងមហារលកយក្សនៅថ្ងៃទី១១មីនាឆ្នាំ២០១១ អ្នកសេដ្ឋសាស្ត្រជាច្រើនយល់ឃើញថា ការទិញដូរហូបចុកផ្ទៃក្នុងនិងការនាំចេញរបស់ជប៉ុនអាចស្គាល់ការធ្លាក់ស្រុតចុះបន្ថែមទៀតនៅចន្លោះខែមេសានិងខែមិថុនាឆ្នាំ២០១១។
ការនាំចេញរបស់ប្រទេសជប៉ុននឹងស្គាល់ការធ្លាក់ស្រុតចុះខ្លាំងនៅក្នុងវិស័យរថយន្តនិងក្នុងវិស័យអេឡិចត្រូនិក ហើយនិងក្នុងវិស័យដទៃទៀតដែលមានជាប់ពាក់ព័ន្ធនឹងការទទួលរងគ្រោះដោយមហន្តរាយរញ្ជួយផែនដីនិងមហារលកយក្សនៅថ្ងៃទី១១មីនាឆ្នាំ២០១១។
រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា គ្រោះមហន្តរាយនៃការរញ្ជួយផែនដី នៃមហារលកយក្ស និងគ្រោះថ្នាក់នុយក្លេអ៊ែរនៅហ៊្វូគូហ្ស៊ីម៉ាបានធ្វើឲ្យប្រទេសជប៉ុនបាត់បង់អស់២៥ ០០០ពាន់លានយេនឬត្រូវជា២៩៧ពាន់លានដុល្លារ។ នេះគេពុំទាន់គិតរាប់បញ្ចូលការខូចខាតនៅក្នុងវិស័យកសិកម្មដែលបានទទួលរងគ្រោះដោយវិទ្យុសកម្មនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វ៊ូគូហ្ស៊ីម៉ា៕

Sunday, April 3, 2011
តើឱ្យបញ្ឈប់ការលេចធ្លាយវិទ្យុសកម្មយ៉ាងដូចម្តេច?
ស្ថានភាពនៅតែធ្វើឱ្យព្រួយបារម្ភជានិច្ចជុំវិញរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នៅFukushima Daichi។ អាជ្ញាធរជប៉ុនបានប្រកាសឱ្យដឹងនៅថ្ងៃសៅរ៍ម្សិលមិញ២មេសាថា ទឹកប្រកបដោយធាតុវិទ្យុសកម្មខ្លាំង បានហូរចាក់ទៅក្នុងទឹកសមុទ្រ ចាប់ពីអណ្តូងប្រេះមួយ។ក្រុមអ្នកឯកទេសកំពុងតែខំប្រឹងបិទស្នាមប្រេះឱ្យបានឆាប់រហ័សបំផុត។
ដើម្បីបញ្ឈប់ការលេចធ្លាយវិទ្យុសកម្ម ចាប់ពីអណ្តូងប្រេះស្ថិតនៅខាងក្រោមម៉ាស៊ីនប្រតិកម្មលេខ២ ដំណោះស្រាយមានតែមួយគត់គឺចាក់បេតុងជុំវិញ ដើម្បីឃាត់ទប់ទឹកប្រកបដោយធាតុវិទ្យុសកម្មដ៏ខ្លាំងនេះ។គឺសាងសង់ម៉ុងម្យ៉ាង ប៉ុន្តែខុសពីម៉ុងដែលត្រូវបានធ្វើ កាលមានគ្រោះមហន្តរាយនៅឈែរណូប៊ីល(Tchernobyl)។
អ្នកស្រីElsa Merle-Lucotteជាបណ្ឌិតសាស្ត្រាចារ្យ នៅសកលវិទ្យាល័យGrenobleនិងជាអ្នកស្រាវជ្រាវនៅទីពិសោធរូបវិទ្យាចុណ្ណភាគបរមាណូនិងលោកធាតុវិទ្យានៃមជ្ឈមណ្ឌលជាតិខាងស្រាវជ្រាវវិទ្យាសាស្ត្រ៖ :
“នៅទីនេះ គោលដៅគឺបិទស្នាមប្រេះនៅក្នុងអាងទឹក ដើម្បីឱ្យទឹកអាចបន្តស្ថិតនៅក្នុងអាងដដែល។ គោលដៅគឺត្រូវរក្សាទឹកនៅជុំវិញឥន្ធនៈនុយក្លេអ៊ែរ ដើម្បីឱ្យទឹកធ្វើឱ្យត្រជាក់ឥន្ធនៈ ដោយផ្ទុយពីការចាក់បេតុងបិទខ្ទប់វា ម្យ៉ាងទៀតគឺជាវិធានការការពារបរិស្ថានជីវសាស្ត្របានល្អណាស់ទល់នឹងទឹកប្រកបដោយធាតុវិទ្យុសកម្ម។ ការនេះបញ្ឈប់រាល់ការសាយភាយនៃវិទ្យុសកម្មដែលអាចលេចចេញទៅក្រៅ ដើម្បីឱ្យធាតុវិទ្យុសកម្មមានតែនៅក្នុងទឹក បន្ទាប់មក គេត្រូវតែយកទឹកនេះទៅចាក់ចោលនៅទីដទៃ”។
ប៉ុន្តែ ពុំមែនជាប្រតិបត្តិការងាយស្រួលនឹងធ្វើឱ្យសម្រេចទេ។មានធាតុវិទ្យុសកម្មខ្លាំងណាស់នៅទីកន្លែងនេះ។កម្មករត្រូវបើកម៉ាស៊ីនពីចម្ងាយ ចាប់ពីបន្ទប់ការពារយ៉ាងហ្មត់ចត់។ ស្របតាមអ្នកឯកទេស ការងារត្រូវស៊ីពេលអស់ជាច្រើនថ្ងៃ៕

Tuesday, March 29, 2011
មហន្តរាយនុយក្លេអ៊ែរជប៉ុន ៖ អ្វីជាគ្រោះថ្នាក់សម្រាប់សុខភាព ?
គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី ថ្ងៃទី ១១មីនា ២០១១ នៅជប៉ុន បានបង្កការបាត់បង់ជីវិតមនុស្សជាច្រើនពាន់នាក់ ព្រមទាំងការខូចខាតសម្ភារៈយ៉ាងសម្បើម។ ធ្ងន់ធ្ងរជាងនេះទៅទៀត គឺការខូចខាតមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វ៊ូគូស្ហ៊ីម៉ា ដែលធ្លាយប្រេះ បញ្ចេញធាតុវិទ្យុសកម្មក្នុងលំហបរិយាកាស។ ជាសំណាងល្អដែលអាជ្ញាធរអាចគ្រប់គ្របមិនឲ្យមានការផ្ទុះស្នូលកណ្តាលនៃម៉ាស៊ីនប្រតិកម្ម។ ប៉ុន្តែការធ្លាយធាតុវិទ្យុសកម្មប៉ុណ្ណេះ វាគ្រប់គ្រាន់ល្មមនឹងធ្វើឲ្យពិភពលោកទាំងមូលព្រួយបារម្ភ និងចោទសួរពីវិបត្តិនុយក្លេអ៊ែរចំពោះសុខភាព។ តើអ្វីទៅជាគ្រោះថ្នាក់ ក្នុងពេលភ្លាម និងទៅអនាគត នៅពេលបានប្រឈមនឹងឬបានទទួលរងសារធាតុវិទ្យុសកម្ម ? តើសារធាតុអ៊ីយ៉ូត ជាអ្វី ? សូមស្តាប់អៀង សុខម៉ិញ ដោយមានបទអន្តរាគមន៍ពីវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Pr Martin Schlumberger ប្រធានផ្នែកវេជ្ជសាស្ត្រនុយក្លេអ៊ែរ នៅ Gustave Roussy ក្រុង Paris។
ធាតុវិទ្យុសកម្ម (អ៊ីយ៉ូត ១៣១ និងសេយ៉ូម១៣៧) ដែលធ្លាយចេញពីការផ្ទុះមជ្ឈមណ្ឌលនុយក្លេអ៊ែរ សុទ្ធតែបង្កគ្រោះថ្នាក់ ដល់សុខភាពទាំងអស់ មិនថាធាតុនោះហោះហើរក្នុងលំហអាកាស ឬ តោងជាប់នៅនឹងដី ឬ ស្រូបចូលតាមផ្លូវដង្ហើម ឬតាមមាត់ តាមចំណីអាហារទេ។ លក្ខណៈពិសេសនៃសារធាតុវិទ្យុសកម្ម គឺវាមានអំណាចជះឥទ្ធិពល សាយភាយ បាញ់ដោយត្រង់និងជុំវិញខ្លួនវា គឺប្រៀបដូចជាកាំរស្មី ព្រះអាទិត្យ ដែលគេហៅថា កាំរស្មីវិទ្យុសកម្ម។ កាំរស្មីវិទ្យុសកម្មមានច្រើនដូចជា អាល់ហ្វា បេតា និងហ្កាម៉ា ។ល។ និង។ល។ កាំរស្មីដែលគេស្គាល់ច្រើនជាងគេគឺ កាំរស្មី X។
សុខភាព របស់មនុស្សយើងទទួលរងផលវិបាក គ្រោះថ្នាក់ តិចតួច ឬច្រើនទៅតាមកំរិត និងទៅតាមប្រភេទវិទ្យុសកម្ម។
សារធាតុវិទ្យុសកម្ម មានឥទ្ធិពលខ្លាំង ភ្លាមៗ ទៅតោងជាប់នឹង បន្លែប្រភេទស្លឹកពណ៌បៃតង ពីរបីថ្ងៃក្រោយនឹងឆ្លងដល់ទឹកដោះគោ និងទៅដល់សាច់សត្វនៅរយៈពេលពីរទៅបីសប្តាហ៍ក្រោយ។ បន្ទាប់ពីការសាយភាយឆ្លងខ្លាំងនេះមក កម្លាំងធាតុវិទ្យុសកម្មនឹងចុះថយបន្តិចម្តងៗ លឿនឬយឺតទៅតាមប្រភេទ។
សារធាតុវិទ្យុសកម្មសេយ៉ូម ច្រើនតែមានកំរិតតិចតួច មិនសូវបង្កគ្រោះថ្នាក់ទេដល់សុខភាពយើង ប៉ុន្តែសារធាតុអ៊ីយ៉ូតវិញ ទោះបីជាការចម្លងសារធាតុវិទ្យុសកម្ម ទោះបីជាមានចំនួនអាតូមតិចតួចក្តី ក៏វាល្មមគ្រប់គ្រាន់នឹងអាចបង្កឲ្យមានបញ្ហាដល់សុខភាព ខូចខាតជាលិកា រលាកស្បែក ដែលអាចស្លាប់បាន និងប៉ះពាល់ដល់សរីរាង្គផ្សេងទៀតមានជាអាទិ៍ក្រពេញ ទីរ៉ូអ៊ីត (Thyroïde) ព្រមទាំងធ្វើឲ្យកោសិកាអាចបំផ្លែងទៅជាកោសិកាមហារីក។
តាមពិត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សស្ទើរតែគ្រប់រូបសុទ្ធតែបានទទួលរងវិទ្យុសកម្មគ្រប់គ្នា។
នៅប្រទេសបារាំង ប្រជាជនម្នាក់ទទួលសារធាតុវិទ្យុសកម្មក្នុងកំរិត ប្រមាណ 2 ទៅ 3 មីល្លីស៊ីវែរ ក្នុងមួយឆ្នាំ (រង្វាស់បរិមាណធាតុវិទ្យុសកម្ម ដែលបាញ់ត្រង់ចំលើសរីរាង្គណាមួយក្នុងមួយវិនាទី)។ នៅពេល យើង ថតបំពង់អាហារ យើងទទួលធាតុវិទ្យុសកម្មប្រមាណ មួយឬពីរ មីល្លីស៊ីវែរ។ ឬ ថតស្កានប្រមាណ ១០ ទៅ ២០ មីល្លីស៊ីវែរ។
ការសិក្សាមួយបានបង្ហាញថា ប្រសិនបើមនុស្សម្នាក់ទទួលបានសារធាតុវិទ្យុសកម្ម ក្រោម ១០០ មីល្លីស៊ីវែរ នោះគេនឹងគ្មានគ្រោះកើតជំងឺមហារីកទេ។ ឡើងចាប់ពី១០០ទៅ គេអាចប្រឈមនឹងគ្រោះកើតជំងឺមហារីក។ លើសពី១០០០ mSv (millisievert) គ្រោះកើតជំងឺមហារីក ៖ មហារីកទីរ៉ូអ៊ីត ឬមហារីកឈាម មានជាប្រាកដ។
អ៊ីយ៉ូតវិទ្យុសកម្ម ឬអ៊ីយ៉ូត ១៣១ វាស្រាល នៅពេលមានធ្លាយបន្តិចបន្តួចវានឹងហោះហើរលាយពេញលំហអាកាស។ ដូច្នេះវានឹងទៅចម្លងដល់ការរស់នៅ និងប្រជាជននៅជុំវិញ។
ដូច្នេះដើម្បីចៀសវៀងកុំឲ្យមានទទួលរងវិទ្យុសកម្ម បើក្នុងករណីដែលបរិយាកាសមានឆ្លងសារធាតុអ៊ីយ៉ូតវិទ្យុសកម្មហើយ មានមធ្យោបាយបីយ៉ាង គួរប្រតិបត្តិ ៖
- បិទទ្វារ បិទបង្អួច ដើម្បីកុំឲ្យមានខ្យល់ក្រៅបក់ចូលក្នុងផ្ទះ។ កុំចេញដើរហើយនៅក្រៅផ្ទះ
- សូមកុំបរិភោគអាហារដែលមានឆ្លងសារធាតុវិទ្យុសកម្ម
- ទីបីត្រូវទទួលទានថ្នាំ អ៊ីយ៉ូតដឺប៉ូតាស្យូម ដែលជាអ៊ីយ៉ូតធម្មតា មិនមែនជាអ៊ីយ៉ូតវិទ្យុសកម្ម។ អ៊ីយូតដឺប៉ូតាស្យូមនេះ នឹងទៅទប់ក្រពេញThyroide កុំឲ្យធ្វើបណ្តុំជាមួយនឹងអ៊ីយ៉ូត ១៣១។ វិធានការនេះមានប្រសិទ្ធិភាពណាស់ ព្រោះវាអាចកាត់បន្ថយ ការបណ្តុំបាន៨៥% ប៉ុន្តែត្រូវទទួលទានក្នុងកំរិតត្រឹមត្រូវ និងឲ្យបានមុនពេលឆ្លងធាតុវិទ្យុសកម្ម យ៉ាងហោចណាស់ក៏មួយម៉ោងមុនដែរ។
អ៊ីយ៉ូតដឺប៉ូតាស្យូម មានប្រសិទ្ធិភាពតែរយៈពេលពីរទៅបីថ្ងៃប៉ុណ្ណោះ ដូច្នេះវាគ្មានប្រយោជន៍អ្វីដែលត្រូវលេបថ្នាំនេះ ដោយគ្មានការបញ្ជាពីអាជ្ញាធរមានសមត្ថកិច្ចទេ។ ហើយសូមចងចាំថា គ្រោះកើតជំងឺមហារីកក្រពេញ Thyroide ដោយសារវិទ្យុសកម្មនេះ មានតែចំពោះកុមារប៉ុណ្ណោះ។ ចាប់ពីអាយុ ១៥ ទៅ២០ឆ្នាំឡើងទៅ គេអាចនិយាយបានគ្រោះថ្នាក់មានកំរិតស្ទើរតែសូន្យ។ ចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ គ្មានហេតុផលអ្វីទាល់សោះដែលត្រូវលេបថ្នាំអ៊ីយ៉ូតដឺប៉ូតាស្យូមទេ។
ក្នុងករណីដែលទទួលទានថ្នាំនេះច្រើនជ្រុលវិញ ប្រសិនបើអ្នកធ្លាប់មានបញ្ហាក្រពេញThyroide ស្រាប់ហើយ នឹងបង្កឲ្យមានជំងឺ Hyper Thyroidie ប៉ុន្តែជំងឺនេះគ្មានគ្រោះថ្នាក់សម្រាប់កុមារទេ លើកលែងតែមនុស្សចាស់។
ដើម្បីអាចចេញអនុសាសន៍ឲ្យទទួលទានថ្នាំអ៊ីយ៉ូតបាន លុះណាតែក្រុមអ្នកឯកទេសរកឃើញថាមានសារធាតុវិទ្យុសកម្ម ដល់កំរិត បង្កគ្រោះថ្នាក់ ១០០mSv៕
Link: http://www.khmer.rfi.fr/Healht%20and%20radioactive

Subscribe to:
Posts (Atom)