Sunday, March 27, 2011
មាតុភូមិនិវត្តន៍នៃជនជាតិកូរ៉េខាងជើង២៧នាក់ដែលបានស្ថិតនៅកូរ៉េខាងត្បូងដោយចៃដន្យ
ជន២៧នាក់ក្នុងចំណោមជនជាតិកូរ៉េខាងជើង៣១នាក់ដែលកប៉ាល់ នេសាទបានរសាត់អណ្តែតទៅកាន់កូរ៉េខាងត្បូង ទើបនឹងចាកចេញទៅកាន់ប្រទេសកុម្មុយនិស្តរបស់ខ្លួនវិញ ដោយបន្សល់ទុកគ្នីគ្នាខ្លួន៤នាក់ នៅកូរ៉េខាងត្បូង។ការវិលត្រឡប់របស់គេខ័ណ្ឌបញ្ចប់ការតថ្លៃគ្នា យ៉ាងតឹងសរសៃកជិត២ខែរវាងរដ្ឋការព្យុងយ៉ាងនិងសេអ៊ូល។
គឺនៅព្រឹកថ្ងៃនេះហើយដែលជនជាតិកូរ៉េខាងជើង២៧នាក់បានវិលត្រឡប់ទៅកាន់ប្រទេសជាតិខ្លួនវិញ -ស្របតាមបណ្តាញទូរទស្សន៍កូរ៉េខាងត្បូង YTN ។គេបានជិះកប៉ាល់នេសាទដ៏កញ្ចាស់ធ្វើពីឈើដែលម៉ាស៊ីនខូចលែងដើរបានធ្វើឱ្យគេរសាត់អណ្តែតរហូតមកដល់កូរ៉េខាងត្បូង កាលពីថ្ងៃ៥កុម្ភៈមុន។ក្នុងចំណោមជនជាតិកូរ៉េខាងជើង៣១នាក់ មាន៤នាក់រួមទាំងមេកប៉ាល់នេសាទផង បានសុំសិទ្ធិជ្រកកោននយោបាយនៅកូរ៉េខាងត្បូង។សំណូមពរនេះត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងព្រមទទួលយក។
រឿងរ៉ាវនេះបានបណ្តាលឱ្យកើតមានវិបត្តិថ្មីរវាងប្រទេសកូរ៉េទាំងពីរ។ព្យុងយ៉ាងទាមទារតម្រូវឱ្យអាណិកជនខ្លួនទាំងអស់វិលត្រឡប់ចូលស្រុកទេសវិញនិងចោទរដ្ឋការសេអ៊ូលថា ឃាត់គេទុកផ្ទុយនឹងឆន្ទៈរបស់គេ។របបព្យុងយ៉ាងរហូតដល់ទៅចុះផ្សាយតាមគេហទំព័រអាំងទែរណេតនូវរូបថតវីដេអូនិងសំបុត្រនៃសមាជិកគ្រួសាររបស់គេដែលអង្វរ-ករសូមឱ្យគេវិលត្រឡប់មកវិញ។គឺជាការគំរាមសម្លុតពោរពេញទៅដោយគ្រោះថ្នាក់ ដ្បិតសាច់ញាតិរបស់ជនជាតិកូរ៉េខាងជើងដែលបានរត់ចោលស្រុកទេសខ្លួន ជាទូទៅ ត្រូវបានអាជ្ញាធរបញ្ជួនទៅកាន់ជំរំធ្វើការទាំងបង្ខិតបង្ខំ។
នៅទីបំផុតទៅ រដ្ឋការព្យុងយ៉ាងព្រមទទួលយកការវិលត្រឡប់នៃអាណិកជនជាតិខ្លួនតែ២៧នាក់ប៉ុណ្ណោះ។ជាកាយវិការសុឆន្ទៈមួយ នៅពេលដែលរបបព្យុងយ៉ាងក្នុងខណៈនេះកំពុងស្វែងរកការអនុគ្រោះពីខាងរដ្ឋការសេអ៊ូលនិងវ៉ាស៊ិនតោន ដើម្បីទទួលជំនួយមនុស្សធម៌ដ៏ក្រាស់ក្រែល។ស្របតាមកម្មវិធីអាហារូបត្ថម្ភពិភពលោករបស់អ.ស.ប. បណ្តាជនកូរ៉េខាងជើងចំនួន១/៤ក្នុងពេលបន្តិចទៀត ប្រហែលអាចនឹងទទួលរងគ្រោះខ្លាំងក្នុងកង្វះអាហារ៕
Link: ជន២៧នាក់ក្នុងចំណោមជនជាតិកូរ៉េខាងជើង៣១នាក់ដែលកប៉ាល់ នេសាទបានរសាត់អណ្តែតទៅកាន់កូរ៉េខាងត្បូង ទើបនឹងចាកចេញទៅកាន់ប្រទេសកុម្មុយនិស្តរបស់ខ្លួនវិញ ដោយបន្សល់ទុកគ្នីគ្នាខ្លួន៤នាក់ នៅកូរ៉េខាងត្បូង។ការវិលត្រឡប់របស់គេខ័ណ្ឌបញ្ចប់ការតថ្លៃគ្នា យ៉ាងតឹងសរសៃកជិត២ខែរវាងរដ្ឋការព្យុងយ៉ាងនិងសេអ៊ូល។
គឺនៅព្រឹកថ្ងៃនេះហើយដែលជនជាតិកូរ៉េខាងជើង២៧នាក់បានវិលត្រឡប់ទៅកាន់ប្រទេសជាតិខ្លួនវិញ -ស្របតាមបណ្តាញទូរទស្សន៍កូរ៉េខាងត្បូង YTN ។គេបានជិះកប៉ាល់នេសាទដ៏កញ្ចាស់ធ្វើពីឈើដែលម៉ាស៊ីនខូចលែងដើរបានធ្វើឱ្យគេរសាត់អណ្តែតរហូតមកដល់កូរ៉េខាងត្បូង កាលពីថ្ងៃ៥កុម្ភៈមុន។ក្នុងចំណោមជនជាតិកូរ៉េខាងជើង៣១នាក់ មាន៤នាក់រួមទាំងមេកប៉ាល់នេសាទផង បានសុំសិទ្ធិជ្រកកោននយោបាយនៅកូរ៉េខាងត្បូង។សំណូមពរនេះត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងព្រមទទួលយក។
រឿងរ៉ាវនេះបានបណ្តាលឱ្យកើតមានវិបត្តិថ្មីរវាងប្រទេសកូរ៉េទាំងពីរ។ព្យុងយ៉ាងទាមទារតម្រូវឱ្យអាណិកជនខ្លួនទាំងអស់វិលត្រឡប់ចូលស្រុកទេសវិញនិងចោទរដ្ឋការសេអ៊ូលថា ឃាត់គេទុកផ្ទុយនឹងឆន្ទៈរបស់គេ។របបព្យុងយ៉ាងរហូតដល់ទៅចុះផ្សាយតាមគេហទំព័រអាំងទែរណេតនូវរូបថតវីដេអូនិងសំបុត្រនៃសមាជិកគ្រួសាររបស់គេដែលអង្វរ-ករសូមឱ្យគេវិលត្រឡប់មកវិញ។គឺជាការគំរាមសម្លុតពោរពេញទៅដោយគ្រោះថ្នាក់ ដ្បិតសាច់ញាតិរបស់ជនជាតិកូរ៉េខាងជើងដែលបានរត់ចោលស្រុកទេសខ្លួន ជាទូទៅ ត្រូវបានអាជ្ញាធរបញ្ជួនទៅកាន់ជំរំធ្វើការទាំងបង្ខិតបង្ខំ។
នៅទីបំផុតទៅ រដ្ឋការព្យុងយ៉ាងព្រមទទួលយកការវិលត្រឡប់នៃអាណិកជនជាតិខ្លួនតែ២៧នាក់ប៉ុណ្ណោះ។ជាកាយវិការសុឆន្ទៈមួយ នៅពេលដែលរបបព្យុងយ៉ាងក្នុងខណៈនេះកំពុងស្វែងរកការអនុគ្រោះពីខាងរដ្ឋការសេអ៊ូលនិងវ៉ាស៊ិនតោន ដើម្បីទទួលជំនួយមនុស្សធម៌ដ៏ក្រាស់ក្រែល។ស្របតាមកម្មវិធីអាហារូបត្ថម្ភពិភពលោករបស់អ.ស.ប. បណ្តាជនកូរ៉េខាងជើងចំនួន១/៤ក្នុងពេលបន្តិចទៀត ប្រហែលអាចនឹងទទួលរងគ្រោះខ្លាំងក្នុងកង្វះអាហារ៕
Link: http://www.khmer.rfi.fr/north-korean-fishermen-return-back-home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment