ភ្លៀងដែលធ្លាក់នៅថ្ងៃចន្ទ២១មីនានេះ នៅFukushima និងTokyoធ្វើឱ្យបណ្តាជនខ្លាចបារម្ភធ្លាក់ធាតុវិទ្យុសកម្ម។ ប្រសិនបើនៅTokyo ភ្លៀងទំនងជាមិនបង្ហាញជាគ្រោះថ្នាក់សំរាប់សុខភាពទេ នោះក្រសួងសុខាភិបាលទូន្មានកុំឱ្យបណ្តាជននៅFukushima ផឹកទឹកចេញពីក្បាលម៉ាស៊ីនទឹក។ ចាប់ពីអំណើះតទៅ បណ្តាជនទុកចិត្តលើកងទ័ពជាងលើនាយករដ្ឋមន្ត្រីដែលត្រូវគេទិតៀន រិះគន់ នៅក្នុងការប្រឈមមុខនឹងវិបត្តិ។
មានភ្លៀងធ្លាក់រលឹមនៅរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ នៅFukushima។ នៅTokyoក៏មានភ្លៀងធ្លាក់រលឹមដែរ។ខ្យល់បក់រុញច្រានការសាយភាយធាតុវិទ្យុសកម្មចេញពីម៉ាស៊ីនប្រតិកម្មរងគ្រោះថ្នាក់ឆ្ពោះទៅទិសខាងត្បូងគឺថាទៅកាន់Tokyo។ នៅជុំវិញFukushimaនិងTokyo ចុណ្ណភាគវិទ្យុសកម្មត្រូវបានគេរកឃើញនៅក្នុងទឹកចេញពីក្បាលម៉ាស៊ីនទឹក។ នៅFukushima ក្រសួងសុខាភិបាលទូន្មានកុំឱ្យបណ្តាជនខ្លួនផឹកទឹកនេះ។ នៅTokyo គេខ្លាចបារម្ភទឹកភ្លៀងមានបង្កប់ធាតុវិទ្យុសកម្ម។
នៅលើដំបូលស្ថានទូតខ្លះ គេបានដាក់ឩបករណ៍សំរាប់វាស់កំរិតវិទ្យុសកម្ម។កំរិតធាតុវិទ្យុសកម្មចុះផ្សាយដោយក្រសួងឩស្សាហកម្មត្រូវគេយកមកប្រៀបធៀបគ្នា។ វាត្រូវនឹងកំរិតស្រង់ដោយស្ថានទូត។ នៅខណៈនេះ ភ្លៀងមិនបង្ហាញជាគ្រោះថ្នាក់សំរាប់សុខភាពមនុស្សទេ។
ភ្លៀងបានរារាំងមិនឱ្យលោកនាយករដ្ឋមន្ត្រីណាអូតូ កាន អញ្ជើញទៅកាន់ទីជិតខាងនឹងរោងចក្រនៅFukushima។ នេះប្រហែលអាចជាការអភ័យទោសមួយឱ្យគាត់។ ពួកអ្នកនៅរួចរស់ជីវិតផុតពីការស្លាប់មិនចង់ឃើញមុខនាយករដ្ឋមន្ត្រីទៀតទេ។ គេវិនិច្ឆ័យអំពីរបៀបដោះស្រាយវិបត្តិរបស់គាត់ថានាំឱ្យហិនហោចអន្តរាយទៅវិញ។ កងទ័ពទទួលបន្ទុកខាងរោងចក្រនៅFukushimaជាទីដែលអគ្គិសនីត្រូវបានស្តារឱ្យមានឡើងវិញ នៅក្នុងសាលត្រួតពិនិត្យបី។ សព្វថ្ងៃ ពួកអ្នកនៅរួចរស់ជីវិតផុតពីការស្លាប់ផ្តល់ទំនុកទុកចិត្តរបស់ខ្លួនច្រើនជាងពីមុនទៅទៀតទៅលើកងទ័ព៕
Link: http://www.khmer.rfi.fr/Japan%20warring%20rain%20radioactive
No comments:
Post a Comment