ារាំងជាប្រទេសមួយ ដែលមានឈ្មោះបោះសំឡេង ខាងវិស័យសុខាភិបាល។ ថ្នាំផលិតនៅស្រុកបារាំង ត្រូវបានគេទទួលស្គាល់ថាមានប្រសិទ្ធិភាពខ្ពស់។ ប៉ុន្តែនៅពេលថ្មីៗនេះ មានរបាយការណ៍ជាសាធារណៈបង្ហាញពីគ្រោះថ្នាក់បង្កឡើងដោយការប្រើប្រាស់ថ្នាំមួយចំនួន។ រឿងអាស្រូវនេះ បានរីករាលដាល រហូតលេចចេញបញ្ជីវែងអន្លាយឈ្មោះថ្នាំ “សង្ស័យ” ដែលត្រូវទទួលរងការតាមដាន និងត្រួតពិនិត្យ យ៉ាងសកម្ម។
ហេតុអ្វីបានជាថ្នាំទាំងនោះស្ថិតក្នុងការត្រួតពិនិត្យតាមដាន ? តើគេនៅតែអាចបន្តប្រើប្រាស់ថ្នាំទាំងនោះទៀតបានដែរឬទេ ? ក្នុងអ្នកជំងឺកំពុងទទួលព្យាបាលដោយថ្នាំទាំងនោះ តើគេត្រូវធ្វើដូចម្តេច ? គេត្រូវឈប់លេបវាភ្លាមឬ យ៉ាងណា ?
តាំងពីមានរឿងអាស្រូវទាក់ទងនឹងថ្នាំ Médiator សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម បានបង្កឲ្យអ្នកជំងឺជាច្រើនស្លាប់មក ថ្នាំប្រភេទនេះត្រូវបានគេចាត់ចូលក្នុងបញ្ជីតាមដានត្រួតពិនិត្យបន្តទៅទៀត។ អ្នកជំងឺដែលទទួលទានថ្នាំប្រភេទនេះ ក្នុងអំឡុងពេលបីខែចុងក្រោយ ត្រូវតែអញ្ជើញមកជួបគ្រូពេទ្យវិញ ដើម្បីពិគ្រោះជំងឺឡើងវិញ និងដើម្បីតាមដានសុខភាព ដែលអាចបង្កឡើងដោយ Mediator។ មិនតែប៉ុណ្ណោះ រឿងអាស្រូវនេះ បានធ្វើឲ្យរាលដាលដល់ថ្នាំជាច្រើនប្រភេទទៀត។
ជាក់ស្តែង កាលពីដើមខែកុម្ភៈ កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលបារាំងបានផ្សព្វផ្សាយបញ្ជីឈ្មោះថ្នាំ ដែលត្រូវបញ្ឈប់លែងឲ្យធ្វើចរាចរណ៍ នៅលើទីផ្សារ និងបញ្ជីឈ្មោះថ្នាំដែលស្ថិតក្រោមការត្រួតពិនិត្យ។ ថ្នាំខ្លះ ជាថ្នាំដែលយើងធ្លាប់ស្គាល់ និងប្រើប្រាស់ញឹកញាប់រាល់ថ្ងៃទៀត។
ព្រោះសូមបញ្ជាក់ថា នៅប្រទេសបារាំង រាល់ថ្នាំពេទ្យដែលបានទទួលការអនុញ្ញាតឲ្យធ្វើចរាចរណ៍លើទីផ្សារហើយ នៅតែត្រូវទទួលការតាមដានពិនិត្យជាបន្ត ដើម្បីរកពីផលប៉ះពាល់ ពីប្រតិកម្មរបស់ថ្នាំមកលើអ្នកប្រើប្រាស់ ដែលគេមិនចង់បាន Effet indésirable។
ថ្នាំមួយមុខៗ អាចចេញលក់លើទីផ្សារ ទាល់តែមានការទទួលយល់ព្រមពីក្រសួងសុខាភិបាល ហើយដើម្បីបញ្ឈប់ ពីផ្សារ ក៏ត្រូវតែមានដំណើរការតាមដាន ពិនិត្យយ៉ាងល្អិតល្អន់សិនដែរ មុននឹងប្រកាសឈប់ឲ្យធ្វើចរាចរណ៍បាន។
ថ្នាំទាំងអស់នោះមានច្រើនប្រភេទ សរុបចំនួន៧៧មុខ និង១២ប្រភេទ ត្រូវបានចាត់ចូលក្នុងបញ្ជីឈ្មោះថ្នាំកំពុងតាមដាន និងត្រូវបានចេញផ្សាយជាសាធារណៈនៅដើមខែកុម្ភៈនេះ ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង។
- ថ្នាំសម្រាប់បំបាត់ការឈឺចាប់ ជំងឺទឹកនោមផ្អែម - បញ្ចុះទម្ងន់ - ឈឺសន្លាក់ដៃជើង - ជំងឺបេះដូង -ព្យាបាលជំងឺមហារីក -ជំងឺស៊ីដា -បំបាត់ទុក្ខព្រួយ -ការពារកើតមុន -ជំងឺឆ្កួតជ្រូក -ជំនួយដំណេក -ការពារជំងឺសើស្បែក -ការពារមហារីកស្បូន ។ល។ និង ។ល។
ចំណែកថ្នាំបំបាត់ការឈឺចាប់ Di-Antavic នឹងដកចេញពីផ្សារ លែងឲ្យធ្វើចរាចរណ៍ ចាប់ពីថ្ងៃទី១មីនា២០១១នេះទៅ។ ព្រោះវាអាចបង្កឲ្យមានផលវិបាក និងប្រតិកម្មជាច្រើន ដូចជា ៖ ក្អួតចង្អោរ- ឈឺពោះអស់កម្លាំង- វិលមុខ- ងងុយគេង- រលាក ឬរលួយថ្លើម- ក្នុងករណីប្រើហួសកំរិតនឹងអាចនាំឲ្យគាំងបេះដូងស្លាប់។
ប៉ុន្តែសូមមេត្តាកុំបញ្ឈប់ការប្រើប្រាស់ថ្នាំទាំងនោះដោយឯកឯង ដោយគ្មានបញ្ជាពីវេជ្ជបណ្ឌិត និងឱសថការី៕
Link : http://www.khmer.rfi.fr/Medicaments%20sous%20surveillance%E2%80%8B
No comments:
Post a Comment