Friday, November 26, 2010

កូរ៉េ​ខាង​ជើង៖ សមយុទ្ធ​រួម​អាមេរិក-កូរ៉េ​ខាង​ត្បូង​អាច​បញ្ឆេះ​ភ្លើង​សង្រ្គាម N.Korea: The military exercise between S.Korea and USA can lead to war.



កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា សមយុទ្ធ​​ ដែល​អាមេរិក និង​កូរ៉េ​ខាង​ត្បូង គ្រោង​បើកធ្វើ នៅថ្ងៃ​អាទិត្យ​ខាងមុខនេះ នឹងរុញ​ឲ្យ​ឧបទ្វីបកូរ៉េ​ខិត​ទៅ​ជិត​មាត់ជ្រោះ​នៃ​សង្រ្គាម។ រដ្ឋាភិបាល​ចិន​វិញ បាន​​​ព្រមាន​ចំពោះ​រាល់​សកម្មភាព​យោធា​ នៅ​ក្នុង​សមុទ្រ​លឿង ដែល​ចិន​ចាត់ទុក​ថា​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ​របស់​ខ្លួន។
បទវិភាគ​របស់ សេង ឌីណា

កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា សមយុទ្ធ​​ ដែល​អាមេរិក និង​កូរ៉េ​ខាង​ត្បូង គ្រោង​បើកធ្វើ នៅថ្ងៃ​អាទិត្យ​ខាងមុខនេះ នឹងរុញ​ឲ្យ​ឧបទ្វីបកូរ៉េ​ខិត​ទៅ​ជិត​មាត់ជ្រោះ​នៃ​សង្រ្គាម។ រដ្ឋាភិបាល​ចិន​វិញ បាន​​​ព្រមាន​ចំពោះ​រាល់​សកម្មភាព​យោធា​ នៅ​ក្នុង​សមុទ្រ​លឿង ដែល​ចិន​ចាត់ទុក​ថា​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ​របស់​ខ្លួន។
បទវិភាគ​របស់ សេង ឌីណា

នាវា​ចម្បាំង​អាមេរិក ដែល​ក្នុង​នោះ​មាន​នាវា​ផ្ទុក​យន្តហោះ​ដ៏ទំនើប​មួយ​ផងនោះ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​សមុទ្រ​លឿង ដើម្បី​បើកធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ព​កូរ៉េ​ខាង​ត្បូង នៅថ្ងៃ​អាទិត្យ​នេះ។


របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​បាន​ថ្លែង​ថា ស្ថានភាព​នៅ​ឧបទ្វីបកូរ៉េ​បាន​ខិត​កាន់តែ​ជិត​មាត់ជ្រោះ​នៃ​សង្រ្គាម​ហើយ ដោយហេតុតែ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​គ្រោង​​​បើកធ្វើ​សមយុទ្ធ​ ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។

នៅ​កូរ៉េ​ខាង​ត្បូង គេ​បាន​ឮ​សំឡេង​កាំភ្លើង​ធំ​ចេញ​ពី​ទឹកដី​កូរ៉េ​ខាង​ជើង ក្បែរ​កោះ Yeonpyeong ទី​ដែល​ទទួលរងការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​ពី​សំណាក់​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​អង្គារ។ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​​សន្និដ្ឋាន​ថា សំឡេង​កាំភ្លើង​ធំនេះ ទំនង​ជា​ចេញ​ពី​ការ​ធ្វើ​សមយុទ្ធ​របស់​កូរ៉េ​ខាង​ជើង​ ហើយ​ថា មិនមាន​គ្រាប់​ធ្លាក់​ចូល​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង​នោះទេ។ ក៏ប៉ុន្តែ ដើម្បី​ជា​ការ​បង្ការទុក អាជ្ញាធរ​បាន​ប្រកាស​ប្រាប់​ឲ្យ​ប្រជាជន​នៅ​លើ​កោះ​ នាំ​គ្នា​ចូល​ក្នុង​ជម្រក​ការពារ​គ្រាប់។

គួររំឭកឡើងវិញ​ថា កាល​ពី​ថ្ងៃ​អង្គារ កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំភ្លើង​ធំ​ផ្លោង​ចូល​កោះ Yeonpyeong បណ្តាល​ឲ្យ​ទាហាន​ពីរនាក់ និង​ជន​ស៊ីវិល​ពីរ​នាក់​បាត់បង់​ជីវិត។ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង​បាន​លាឈប់​ពីតំណែង ក្រោយ​ពី​មាន​ការរិះគន់​​អំពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​តបត​​ចំពោះ​ការ​ វាយប្រហារ​របស់​កូរ៉េ​ខាង​ជើង។

នៅ​ថ្ងៃ​សុក្រ​នេះ លោក​លី ម្យ៉ុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​តែងតាំង​អតីត​នាយសេនាធិការ​ទ័ពចម្រុះ​​មួយរូប​ឲ្យ​ធ្វើ​ជា​ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ថ្មី។

នៅថ្ងៃ​អាទិត្យ កងទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​នឹង​បើក​ធ្វើ​​សមយុទ្ធ​ទ្រង់ទ្រាយ​ធំមួយ​ នៅ​ក្នុង​សមុទ្រ​លឿង ក្បែរព្រំដែន​កូរ៉េ​ខាង​ជើង។ នាផ្ទុក​យន្តហោះ​ដ៏ទំនើប​មួយ​គ្រឿង​របស់​អាមេរិក ដែល​ជា​ប្រភេទ​នាវា​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ និង​ផ្ទុក​យន្តហោះ​ចម្បាំង​ទំនើបៗ​ ចំនួន ៧៥គ្រឿង ក៏​នឹង​ត្រូវ​ចូល​រួម​ក្នុង​​សមយុទ្ធ​នេះ​ដែរ។ តាមរយៈ​សមយុទ្ធ​នេះ អាមេរិក​ចង់​បញ្ជាក់ប្រាប់​កូរ៉េ​ខាង​ជើង​ថា កងទ័ព​អាមេរិក​ត្រៀមខ្លួន​ជានិច្ច ចាំជួយ​កូរ៉េ​ខាង​ត្បូង។ ម្យ៉ាងទៀត អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ចង់​បង្អួត​​ឲ្យ​កូរ៉េ​ខាង​ជើង​​ឃើញ​​​នូវ​សព្វាវុធ​ដ៏ ​ទំនើបៗ​ ដែល​កងទ័ព​កូរ៉េ​ខាង​ជើង​មិនមាន​ដល់។

ក៏ប៉ុន្តែ សមយុទ្ធ​នេះ​បែរ​ជា​ធ្វើ​ឲ្យ​ចិន​​​ទៅវិញ ដែល​ធ្វើ​ការ​​តវ៉ា​ជំទាស់។ នៅថ្ងៃ​សុក្រនេះ រដ្ឋាភិបាល​ចិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ព្រមាន​ចំពោះ​រាល់​សកម្មភាព​យោធា​ទាំងឡាយ ដែល​ធ្វើ​នៅ​ក្នុង​សមុទ្រ​លឿង ដែល​ចិន​ចាត់ទុក​ថា​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ​របស់​ខ្លួន។ ចិន​ជំទាស់​ជាពិសេស​ចំពោះ​វត្តមាន​នៃ​នាវាផ្ទុក​យន្តហោះ​របស់​អាមេរិក នៅ​ក្នុង​សមុទ្រ​លឿង ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​ ៥០០​គីឡូម៉ែត្រ​​ប៉ុណ្ណោះ ពី​រដ្ឋធានី​ប៉េកាំង៕
By RFI.....

No comments:

Post a Comment