Monday, February 28, 2011

Hyundai-Kia Trails in Operating Profit as Global Rivals Recover

Volkswagen posted the largest operating profit among global automakers in 2010, while Hyundai-Kia Automotive Group slipped from the No. 1 spot in 2009 to seventh.

Even with a record operating profit last year, the Korean automaker was also outperformed by Toyota, Honda and Nissan despite the strong yen and a series of recalls suffered by the Japanese giants. With its rivals rebounding from the global financial crisis, Hyundai-Kia may see the brakes put on its growth this year and onward.

Volkswagen on Friday announced an operating profit of 7.1 billion euros (US$9.8 billion) for 2010. Ford took second place with US$7.58 billion, followed by Honda.

GM ranked sixth with $5.7 billion, recording its first surplus in six years and less than two years after it filed for bankruptcy protection. Hyundai-Kia's operating profit rose 46 percent on-year to a record W4.9 trillion (US$1=W1,127), but it trailed GM in the world ranking.

Volkswagen and GM's strong results last year were due to their advances in China, the world's largest car market. Industry observers say GM has sharpened its global competitiveness by relying more on its Korean production facilities. The Japanese manufacturers' growth is attributable to painstaking efforts to reduce inventory rates and increase productivity.

However, Hyundai-Kia's operating profit did not include that of its overseas units, and half of it was generated in the domestic market. In contrast, Volkswagen and Japanese carmakers performed poorly on their home soil while overseas sales boosted their overall revenues.

An analyst at KB Investment and Securities forecast that global automakers’ profitability will continue to improve and Hyundai-Kia will face fiercer competition from foreign rivals.
Link : http://english.chosun.com/site/data/html_dir/2011/02/28/2011022801226.html

ព្យុងយ៉ាង​គំរាម​វាយបក​វិញ​ ចំពោះ​លំហាត់សឹករួម​អាមេរិក កូរ៉េខាងត្បូង

នៅ​ថ្ងៃ​ចន្ទ​ទី ២៨​កុម្ភៈ​នេះ កងទ័ព​អាមេរិកាំង​ និង​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ផ្តើម​​លំហាត់​សឹក​រួម​ប្រចាំ​ឆ្នាំ។ នៅ​ថ្ងៃ​អាទិត្យ​​ម្សិលមិញ កូរ៉េ​ខាង​ជើង​បាន​គំរាម​ថា នឹង​ធ្វើ​ “សង្គ្រាម​ទាំង​ស្រុង” ក្នុង​ករណី​មាន​ការ​បង្ក​រឿង​ហេតុ​នេះ។


ទាហាន​កូរ៉េ​ខាង​ត្បូង​២០​ម៉ឺន​នាក់​និង​អាមេរិកាំង​១ម៉ឺន២៨០០នាក់​ត្រូវ​ចូល​រួម​ក្នុង​លំហាត់​សឹក​ដែល​ចែក​ជា​ពីរ​វគ្គ​គឺ​វគ្គទី១​ស្តី​ពី​លំហាត់​បញ្ជា​ទ័ព​ដែល​ត្រូវ​ធ្វើ​រហូត​ដល់​ថ្ងៃ​១០​មីនា​។វគ្គ​ទី២​ប្រមើល​ទុក​លំហាត់​តាម​ផ្លូវ​អាកាស​ ​ ផ្លូវ​សមុទ្រ​និង​ផ្លូវ​គោក​រហូត​ដល់​ថ្ងៃ​៣០មេសា​។


ក្នុង​លំហាត់​សឹក​មាន​រួម​បញ្ចូល​គម្រោង​ការ​ផ្សេងៗ​ដូច​យ៉ាង​ការស្រុត​រលំ​យ៉ាង​ឆាប់​រហ័ស​នៃ​របប​កូរ៉េ​ខាង​ជើង​និង​ការរត់​ភៀស​ខ្លួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៃ​បណ្តាជន​ ​ ទង្វើ​បង្ក​រឿង​ហេតុ​ឬ​ការស្វែង​រក​អាវុធ​ប្រល័យ​រង្គាល​ -​យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​Yonhap​ ។​កងទ័ព​អាមេរិកាំង​គ្រោង​នឹង​ឱ្យ​មក​ចូល​រួម​ក្នុង​លំហាត់​សឹកនេះ​ដែរ​នូវ​នាវា​ផ្ទុក​យន្តហោះ​របស់​ខ្លួន​ចំណុះ​៩ម៉ឺន៧០០០តោន​ USS.Ronald-Reagan​ ។

នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​២៧​កុម្ភៈ​ ​ ​ កូរ៉េ​ខាង​ជើង​បាន​ថ្លែង​ថា​ “​ ប្រសិន​បើ​ពួក​អ្នក​ឈ្លាន​ពាន​បង្ក​សង្គ្រាម​ក្នុង​ស្រុក​មួយ​ ​ ​ នោះ​ពិភពលោក​នឹង​ឃើញ​ការវាយ​បក​វិញ​ពុំ​ធ្លាប់​មាន​ពី​ខាង​កងទ័ព​និង​ប្រជាជន​កូរ៉េ​ខាង​ជើង​ “​ ស្រប​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ KCNA​។

ព្យុងយ៉ាង​បាន​គំរាម​ថា​នឹង​ធ្វើ​”​ សង្គ្រាម​ទាំង​ស្រុង​ “​ ជា​”​ ការសងសឹក​ “​ តប​ចំពោះ​លំហាត់​សឹក​ ​ ​ ដើម្បី​ធ្វើ​ឱ្យ​រដ្ឋធានី​សេអ៊ូល​ប្រែ​ក្លាយ​ទៅ​ជា​”​ សមុទ្រ​ភ្លើង​ “​ ។​កូរ៉េ​ខាង​ជើង​ជារឿយៗ​រមែង​តែង​តែ​ពោល​ពាក្យ​គំរាម​បែប​នេះ​ នៅ​មុន​ថ្ងៃ​លំហាត់​សឹក​ធ្វើ​ដោយ​កូរ៉េ​ខាង​ត្បូង​។

ប៉ុន្តែ​សព្វថ្ងៃ​ មាន​ភាព​តាន​តឹង​ខ្លាំង​ណាស់​ ​ បន្ទាប់​ពី​កងទ័ព​កូរ៉េ​ខាង​ជើង​បាន​វាយ​ប្រហារ​នៅ​ខែ​មីនា​ឆ្នាំ​ទៅ​ ទៅ​លើ​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​និង​បាន​ផ្លោង​គ្រាប់​កាំភ្លើង​ធំ​ទៅ​លើ​កោះ​មួយ​ នៅ​កូរ៉េ​ខាង​ត្បូង​ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​។​ក្នុង​ឩប្បត្តិហេតុ​ទាំង​ពីរ​លើក​នេះ​ ទាហាន​និង​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​៥០​នាក់​បាន​បាត់​បង់​ជីវិត​។

លំហាត់​សឹក​នេះ​ក៏​ត្រូវ​ធ្វើ​ដែរ​ បន្ទាប់​ពី​បរាជ័យ​នៃ​ការចរចា​រវាង​យោធា​ នៅ​ដើម​ខែ​នេះ​ជាមួយ​កូរ៉េ​ខាង​ត្បូង​។​ម្សិល​មិញ​ កូរ៉េ​ខាង​ជើង​ក៏​បាន​គំរាម​ដែរ​ថា​នឹង​បាញ់​ទៅ​លើ​កូរ៉េ​ខាង​ត្បូង​ ​ ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​នៅ​តែ​បន្ត​បង្ហោះ​គោម​ឃោសនា​បំផុស​បំផុល​បំបះ​បំបោរ​ឆ្លង​កាត់​ព្រំដែន​បញ្ជូន​ទៅ​ក្នុង​ផ្ទៃ​អាកាស​កូរ៉េ​ខាង​ជើង​ឱ្យ​ប្រជាជន​កូរ៉េ​ខាង​ជើង​ដឹង​ឮ​ផង​ដែរ​ពី​ចលនា​បះបោរ​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាង​ជើង​៕
Link : http://www.khmer.rfi.fr/asia/20110228-ព្យុងយ៉ាង%E2%80%8Bគំរាម%E2%80%8Bវាយបក%E2%80%8Bវិញ%E2%80%8B-ចំពោះ%E2%80%8Bលំហាត់សឹករួម%E2%80%8Bអាមេរិក-កូរ៉េខាងត្បូង

Sunday, February 27, 2011

ការបះបោរ​នៅ​ក្នុង​ពិភព​អារ៉ាប​និង"សង្គ្រាម​ចិត្តសាស្ត្រ" រវាង​ប្រទេស​កូរ៉េ​ទាំងពីរ


តំណាង​រាស្រ្ត​កូរ៉េ​ខាង​ត្បូង​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង​

តើ​ខ្យល់​នៃ​ការបះបោរ​ដែល​បក់​ទៅ​លើ​ពិភព​អារ៉ាប​អាច​នឹង​ទៅ​ដល់​កូរ៉េ​ខាង​ជើង​ឬ​ទេ?​ទោះ​ជា​យ៉ាង​ណា​ក្តី​ ​ -នេះ​ជា​សេចក្តីប៉ង​ប្រាថ្នា​ខ្លាំង​ណាស់​របស់​កូរ៉េ​ខាង​ត្បូង​ដែល​ចង់​ប្រើ​ព្រឹត្តិការណ៍​នៅ​ទុយនីស៊ី​ ​ នៅ​អេហ្ស៊ីប​និង​ឥឡូវ​នៅ​លីប៊ី​ ដើម្បី​ធ្វើ​”​ សង្គ្រាម​ចិត្តសាស្ត្រ​ “​សំដៅ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​កូរ៉េ​ខាង​ជើង​។

“​ រាល់​របប​ផ្តាច់ការ​ត្រូវ​តែ​ស្រុត​រលំ​ “​-នេះ​ហើយ​ជា​ពាក្យ​ពេចន៍​នៅ​លើ​ខិត្តប័ណ្ណ​ចំនួន​២លាន​៤សែន​សន្លឹក​ដែល​កងទ័ព​កូរ៉េ​ខាង​ត្បូង​បាន​ផ្ញើ​ទៅ​កូរ៉េ​ខាង​ជើង​ ចាប់​ពី​ដើម​ខែ​នេះ​មក។ ខិត្តប័ណ្ណ​ដែល​ជម្រាប​ប្រាប់​បណ្តាជន​កូរ៉េ​ខាង​ជើង​ឱ្យ​ដឹង​អំពី​ការបះបោរ​នា​ពេល​ថ្មីៗ​ដែល​កំពុង​តែ​បោស​សម្អាត​ពិភព​អារ៉ាប​។

ស្រប​តាម​អ្នក​តំណាង​រាស្ត្រ​កូរ៉េ​ខាង​ត្បូង​ដែល​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​អំពី​សង្គ្រាម​ចិត្តសាស្ត្រ​នេះ​ ​ ខិត្តប័ណ្ណ​ទាំង​នេះ​ត្រូវ​បាន​ផ្ញើ​​តាម​គោម​ហោះ​កាត់​ពី​លើ​ព្រំដែន​ខ័ណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំងពីរ​។។គោម​ហោះ​ដែល​ក៏​មាន​ផ្ទុក​ទាំង​ចំណី​អាហារ​ ​ សម្លៀក​បំពាក់​កក់​ក្តៅ​ ​ ថ្នាំដុស​ធ្មេញ​និង​ជា​ពិសេស​វិទ្យុ​ ។

ពីព្រោះ​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​ចាត់​ទុក​ជា​ប្រទេស​មួយ​បិទ​ជិត​ស្លុង​ចំពោះ​ពិភពលោក​។បណ្តាញ​អាំងទែរណេត​ត្រូវ​របប​ផ្តាច់ការ​ហាម​ប្រាម​។​បណ្តាជន​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​បង្ខាំង​មិន​ឱ្យ​ស្តាប់​ឮ​រាល់​ព័ត៌មាន​មក​ពី​អាហ្វ្រិក​ខាង​ជើង​ ​ ដោយ​ហេតុ​តែ​របប​ផ្តាច់ការ​មិន​ចង់​ឃើញ​ប្រជាជន​ខ្លួន​យក​តម្រាប់​តាម​គេ​។

ប៉ុន្តែ​នេះ​ហើយ​ជា​សេចក្តី​ប៉ង​ប្រាថ្នា​នៅ​កូរ៉េ​ខាង​ត្បូង​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​រមែង​ផ្ញើ​ជា​រឿយៗ​ទៅ​កាន់​កូរ៉េ​ខាង​ជើង​តាម​រយៈ​គោមហោះ​នូវ​រូបថត​នៃ​បដិវត្តន៍​នៅ​ប្រទេស​ទុយនីស៊ី​និង​អេហ្ស៊ីប​។​ប៉ុន្តែ​ជា​លើក​ទី១​ហើយ​ ចាប់​តាំង​ពី​១០ឆ្នាំ​មក​ដែល​កងទ័ព​កូរ៉េ​ខាង​ត្បូង​ធ្វើ​”​ សង្គ្រាម​ចិត្តសាស្ត្រ​ “​​ បែប​នេះ​។​ក៏​ប៉ុន្តែ​សំរាប់​អ្នក​ធ្វើ​វិភាគ​មួយ​ចំនួន​ធំ​នៅ​សេអ៊ូល​ ​ លទ្ធភាព​នៃ​ការក្រោក​ឈរ​ឡើង​បះបោរ​ នៅ​កូរ៉េ​ខាង​ជើង​ នៅ​តែ​មាន​សភាព​តិច​តួច​ស្តួច​ស្តើង​ណាស់៕

World Heritage sites


A frontal view of the west gate and watch tower.

Seokguram Grotto

Jongmyo Shrine

The Jongmyo Shrine was added to the UNESCO World Heritage Site list in 1995 and is located in Seoul. The shrine is dedicated to the spirits of the ancestors of the royal family of the Joseon Dynasty. It is heavily influenced by Confucian tradition. An elaborate performance of ancient court music (with accompanying dance) known as Jongmyo jeryeak is performed there each year.

When it was built in 1394 is was thought to be one of the longest buildings in Asia. There are 19 memorial tablets of kings and 30 of their queens, placed in 19 chambers. The shrine was burnt to the ground during the Japanese invasion in 1592, but rebuilt by 1608.

Changdeokgung

Changdeokgung is also known as the palace of illustrious virtue. It was built in 1405, burnt to the ground during the Japanese invasion in 1592 and reconstructed in 1609. For more than 300 years Changdeokgung was the site of the royal seat. It is located in Seoul.

The surroundings and the palace itself are well matched. Some of the trees behind the palace are now over 300 years old, besides a preserved tree which is over 1000 years old. Changdeokgung was added to the UNESCO World Heritage list in 1997.

Bulguksa
Bulguksa is also known as the temple of the Buddha Land and home of the Seokguram Grotto. The temple was constructed in 751 and consists of a great number of halls. There are two pagodas placed in the temple.

The Seokguram grotto is a hermitage of the Bulguksa temple. It is a granite sanctuary. In the main chamber a Buddha statue is seated. The temple and the grotto were added to the UNESCO World Heritage list in 1995.

Tripitaka Koreana and Haeinsa
Haeinsa is a large temple in the South Gyeongsang province. It was originally built in 802 and home to the Tripitaka Koreana wood blocks, the oldest Buddhist wooden manuscripts in the world.[22] The carving of these wood blocks was initiated in 1236 and completed in 1251. The wood blocks are testimony to the pious devotion of king and his people.

The word Tripitaka is Sanskrit and stands for three baskets, referring to the Buddhist laws of aesthetics. The Tripitaka Koreana consists of 81'258 wood blocks and is the largest, oldest, and completist collection of Buddhist scripts. Amazingly there is no trace of errata or omission on any of the wood blocks. The Tripitaka Koreana is widely considered as the most beautiful and accurate Buddhist canon carved in Chinese characters.

The site was added to the UNESCO World Heritage list in 1995.

Hwaseong
Hwaseong is the fortification of the city Suwon south of Seoul in South Korea. Its construction was completed in 1796 and it features all the latest features of Korean fortification known at the time. The fortress also contains a magnificent palace used for the King's visit to his father's tomb near the city.

The fortress covers both flat land and hilly terrain, something rarely seen in East Asia. The walls are 5.52 kilometres long and there are 41 extant facilities along the perimeter. These include four cardinal gates, a floodgate, four secret gates and a beacon tower.

Hwaseong was added to the UNESCO World Heritage list in 1997.

Gochang, Hwasun and Ganghwa sites

The sites of Gochang, Hwasun and Ganghwa were added to the UNESCO list of World Heritage in 2000. These sites are home to prehistoric graveyards which contain hundreds of different megaliths. These megaliths are gravestones which were created in the 1st century B.C. out of large blocks of rock. Megaliths can be found around the globe, but nowhere in such a concentration as in the sites of Gochang, Hwasun and Ganghwa.

Gyeongju Area
The historic area around Gyeongju was added to the UNESCO list of World Heritage in 2000. Gyongju was the capital of the Silla kingdom. The tombs of the Silla rulers can still be found in the centre of the city. These tombs took the shape of rock chambers buried in an earthen hill, sometimes likened with the pyramids. The area around Gyeongju, in particular on the Namsan mountain, is scattered with hundreds of remains from the Silla period. Poseokjeong is one of the most famous of these sites, but there is a great number of Korean Buddhist art, sculptures, reliefs, pagodas and remains of temples and palaces mostly built in the 7th and 10th century.

Complex of Goguryeo Tombs
he Complex of Goguryeo Tombs lies in Pyongyang, Pyong'an South Province, and Nampo City, South Hwanghae Province, North Korea. In July 2004 it became the first UNESCO World Heritage site north of the 38th parallel.

The site consists of 63 individual tombs from the later Goguryeo, one of the Three Kingdoms of Korea. It was founded around northern Korea and Manchuria around 32 BC, and the capital was moved to Pyongyang in 427. This kingdom dominated the region between the 5th and 7th century AD.
Link : http://en.wikipedia.org/wiki/Culture_of_Korea#Festivals_of_the_lunar_calendar

Wednesday, February 23, 2011

ការពារ​គ្រោះ​កើត​ជំងឺ​បេះដូង​ និង​ប្រព័ន្ធ​សសៃ​ឈាម

ជំងឺ​បេះដូង​និង​សសៃ​ឈាម​ ជា​ជំងឺ​ដែល​គេ​ជួប​ប្រទះ​ជា​ញឹកញាប់ និង​ជា​ទូទៅ​តែ​មាន​លក្ខណៈធ្ងន់ធ្ងរ​ខ្លាំង​ទៀត​ផង។ នៅ​ប្រទេស​បារាំង​ជំងឺ​នេះ​ជា​មូលហេតុ​ទីមួយ​នៃ​មរណៈភាព។ ជា​សំណាង​ល្អ​គេ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ​បាន​ទោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាលណា​ក៏​ដោយ។ តើ​បុព្វហេតុ​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​មា​ន​ជំងឺ​នេះ ?​ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ទើប​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​ខ្លះ​នោះ ?



តើ​អ្វី​ទៅ​ជា​គ្រោះ​នៃ​ការ​កើត​​ជំងឺ​បេះដូង និង​ជំងឺ​សសៃ​ឈាម ?

ជំងឺ​បេះដូង និង​សសៃឈាម គឺ​សំដៅ​លើ​ជំងឺ​ទាំង​ឡាយ​ដែល​ប៉ះពាល់​ដល់​​ប្រព័ន្ធ​បេះដូង និង​ប្រព័ន្ធ​សសៃឈាម​ទាំងមូល​ក្នុង​ខ្លួន​យើង។ ជំងឺ​នេះ គឺ​ជា​ជំងឺ​ដែល​ធ្វើ​ការ​វិវឌ្ឍន៍​ដោយ​សន្សឹមៗ និង​ដោយ​ស្ងាត់​កំបាំង​បំផុត។
វា​ជា​ជំងឺ​ដែល​បះ​ពាល់​បន្តិច​ម្តង​ៗ​ទៅ​លើ​សសៃ​​​​ឈាមក្រហម​នៅ​ក្នុង​ខ្លួន​របស់​យើង។ កំណកសារជាតិ​Cholestérole បន្តិចៗ​ម្តង​នឹង​ធ្វើ​ឲ្យ​សសៃ​ស្ទះ។ ​សសៃ​ឈាម​គឺ​​បំពង់​បង្ហូរ​មួយ​ដឹក​នាំ​ឈាម​សំរាប់​យក​ទៅ​ចិញ្ចឹម​សរីរាង្គកាយ​មនុស្ស។ នៅ​ពេល​​ដែល​ឈាម​ហូរ​មិន​ស្រួល​ដោយ​ត្រូវ​កក​ស្ទះ​ដោយ​​ប្រការ​ណា​មួយ​នោះ​ នោះ​នឹ​ង​ធ្វើ​ឲ្យ​សរីរាង្គណាមួយ​ជួប​បញ្ហា​។ កំណក​ស្ទះ​នេះ​ហើយ​ដែល​ជា​ប្រភព​បង្ក​​គ្រោះ​ថ្នាក់​​ដ៏​ចំបង​មួយ​ដល់​សុខភាព​​ និង​អាច​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ដោយ​ភ្លាម​ៗ​ទៀត​ផង។

មាន ​“កត្តា​" ជា​ច្រើន​ដែល​​នាំ​ឲ្យ​បេះដូង​ និង​សសៃ​ឈាម​មាន​ជំងឺ ព្រោះ​ដូច​ដែល​នាង​ខ្ញុំ​បាន​ជំរាប​ពី​ខាង​ដើម​អញ្ចឹង​ថា បើ​​ចរន្ត​ឈាម​ហូរ​មិន​ស្រួល ដោយ​ត្រូវ​កក​ស្ទះនៅ​ត្រង់​ចំណុច​ណាមួយ​ នោះ​សរីរៈ​ខ្លះ​នឹង​ពុំ​អាច​ធ្វើ​ការ​​វិវឌ្ឍន៍​បាន​តាម​សម្រួល​ទេ។ ក៏​ប៉ុន្តែ​ គ្រោះ​កើត​ជំងឺ​បេះ​ដូង​ និង​សសែ​ឈាម​នេះ​ វា​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ ទៅ​តាម​ស្ថានភាព​​ជីវិត​រស់​នៅ​ និង​ការ​ប្រតិបត្តិ​របស់​យើង។
ក្នុង​ចំណោម​សរីរាង្គកាយ​ទាំង​អស់​របស់​មនុស្ស​យើង​ មាន​សរីរៈបី​ ដែល​ងាយ​នឹង​ទទួល​ផល​បះពាល់​​ជាង​គេ ៖

១- ​ខួរ​ក្បាល។ ខួរ​ក្បាលអាច​ទទួល​ផល​បះពាល់​ពីរ​យ៉ាង។ ដំបូង​គឺ​ជា​ផល​ប៉ះពាល់​​ដែល​គេ​ទទួល​រង​តែ​​មួយ​រយៈ​ខ្លី។ នោះ​គឺ​​អ្នក​ជំងឺ​អាច​សន្លប់​ ឬ​ដួល​ ឬ​​ងងឹត​ភ្នែក​មើល​អ្វី​មិន​ឃើញ​មួយ​រយៈ។ នេះ​គឺ​ជា​សារ​ព្រមានមួយ​ដែល​មាន​រយៈពេល​តែ​ពីរ​ ឬ​បី​នាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​ផល​ប៉ះ​ពាល់​​ទី​ពីរ​ដែល​សំខាន់​ និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​​ខ្លាំងនោះជាប់​ជា​ប្រចាំ​អស់​មួយ​ជីវិត គឺ​អ្នក​ជំងឺ​អាច​នឹង​ជួប​គ្រោះ​ដាច់​សសៃឈាម ឬ​ក៏​សសៃ​ឈាម​ត្រូវ​កក​ស្ទះ​ ស្ពៀតទាំងស្រុង ដែល​ធ្វើ​ឲ្យ​គាត់​ដួល​​​-​ស្លាប់​មួយ​ចំហៀង​ខ្លួន​លែង​កំរើក​បាន​។

២- ​បេះដូង។ ក៏​មិន​ខុស​ពី​ខួរ​ក្បាល​ដែរ បេះដូង​អាច​ទទួល​ផល​​ប៉ះ​ពាល់​ ជា​លក្ខណៈ​​សន្សឹមៗ ប៉ុន្តែ​កាន់​តែ​ធ្ងន់​ឡើងៗ​ ជា​រៀង​រាល់​ថ្ងៃ។​ សាច់ដុំបេះដូង​​នឹង​ចុះ​​ខ្សោយ​ជា​លំដាប់ ដែល​​ធ្វើ​​ឲ្យ​​​អ្នក​ជំងឺ​មាន​អារម្មណ៍​ចុក​ណែន​ និងឈឺ​ក្នុង​ទ្រូង។ នេះ​ជា​គ្រោះ​ថ្នាក់​ដែល​វិវឌ្ឍ​ទៅ​មុខ​បន្តិច​ម្តងៗជា​និច្ច។ ផល​ប៉ះ​ពាល់​មួយ​ទៀត​ដែល​បេះដូង​អាច​ជួប​ប្រទះ​ជា​លក្ខណៈ​បន្ទាន់​ ឬ​ភ្លាម​មួយ​រំពេច​នោះ ​សាច់​ដុំបេះដូង​​ត្រូវ​ស្វិត​ស្លោក ឬ​រលួយ​​ ​ និង​ជា​ពិសេស​វា​អាច​ធ្វើ​ឲ្យ​បេះដូង​គាំង​លែង​ដំណើរ​ការ​ភ្លាម​មួយ​រំពេច​តែ​ម្តង។

៣- អវៈយវៈ​​ជើង។ នៅ​ពេល​ដំណើរ​ឈាម​ជួប​នឹង​ភាព​រអាក់​រអួល នោះ​ អាការៈ​ ​ឈឺ​ចុក​ចាប់ ស្ពឹក​ស្រពន់​ ឬ​រមួល​ក្រពើ​ នៅ​កំភួន​ជើង អវៈយវៈ​ផ្នែក​ខាង​ក្រោម ​(ជើង​ទាំងពីរ)​ នឹង​លេច​ឡើង​បន្ទាប់​ពី​បាន​ឈរ ឬ​ដើរ​យូរបន្តិច ប៉ុន្តែ​យូរៗ​ទៅ​អាការៈ​នេះ កាន់​តែ​ដុនដាប​ឡើងៗ​ អ្នក​ជំងឺ​អាច​មាន​អាការៈឈឺ​កំភួន​ជើង​ មិន​អាច​ដើរ​បាន​ឆ្ងាយ​សោះ​ឡើយ។ អាការៈ​បែប​នេះ​ជា​សញ្ញា​ប្រាប់​ថា​អ្នក​មាន​រោគ​សញ្ញា​រលាក​សសៃឈាម នៅ​ជើង។

ភ្នាក់ងារ​បង្ក​គ្រោះ​ថ្នាក់-​សត្រូវ​នឹង​បេះដូង

សូម​ជម្រាប​ថា​ ជំងឺ​បេះដូង និង​សសៃ​ឈាម គឺ​ជា​ជំងឺ​ដែល​កើត​ឡើង​ជា​​ញឹកញាប់ និង​ជាទូទៅ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ផង។ ហើយ​ដូច​ដែល​នាង​ខ្ញុំ​បាន​រៀបរាប់​ពី​ខាង​ដើម​ស្រាប់​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​យើង​មាន​​ជំងឺ​បេះដូង​ និង​សសៃ​ឈាម​នេះ។ កត្តា​គ្រោះ​ថ្នាក់​មាន​ច្រើន​ ដែល​ត្រូវបាន​គេ​បែង​ចែក​ជា​ពីរ​ប្រភេទ។

ប្រភេទ​ទី​មួយ គឺ​ជា​កត្តា​ដែល​មិន​អាច​ចៀសវាង​បាន​ នោះ​គឺ​កត្តាអាយុ​ និង​កត្តា​ភេទ ព្រម​ទាំង​កត្តា​​គ្រួសារ។ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ មាន​វ័យ​កាន់​តែ​​​ជ្រេ​ គ្រោះ​កើត​ជំងឺ​បេះដូង​ និង​សសៃ​ឈាម​ក៏​កាន់​តែកើន​ឡើង​ដែរ​ ហើយ​ជាទូទៅ​​ធម្មជាតិ​បាន​តម្រូវ​ថា​មនុស្ស​ប្រុស​ងាយ​ទទួល​គ្រោះ​ថ្នាក់​ជាង​ស្ត្រី​ច្រើន​ នៅ​ក្នុង​ប្រភេទ​ជំងឺ​នេះ។ បុរស​ដែល​មាន​អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ឡើង​ទៅ ងាយ​រង​គ្រោះ​កើត​ជំងឺ​បេះដូង​ណាស់ ចំណែក​ឯស្ត្រី​វិញ ទាល់​តែ​ដល់​អាយុ​៥៥​ឆ្នាំ​ ឬ​ទាល់​តែ​អស់​រដូវ​ទើប​អត្រា​ភាគ​រយ​នៃ​គ្រោះ​ថ្នាក់​មាន​កំរិត​ស្មើបុរស។ ប្រសិន​បើ​នៅ​មាន​សមាជិក​ណាម្នាក់​ក្នុង​គ្រួសារ​ស្លាប់​មុន​អាយុ​៦៥​ឆ្នាំ​ ព្រោះ​តែ​ជំងឺ​បេះដូង​ នោះ​កូន​ចៅ​ស្រករ​ក្រោយ​​ក៏​ងាយ​នឹង​កើត​ជំងឺ​នេះ​ ជាង​គ្រួសារ​ដែល​គ្មាន​ប្រវត្តិ​ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ​ដែរ។

កត្តា​ទីពី​រ គឺ​កត្តា​ដែល​ចៀសវាង​បាន។ យើង​អាច​កើត​ជំងឺ​បេះដូង​ ព្រោះ​តែ​ការ​ប្រព្រឹត្ត​ផ្ទាល់​ខ្លួន​ដូច​ជា ជក់​បារី បរិភោគ​អាហារ​ដែល​មាន​សារជាតិ​ខ្លាញ់​ ជាតិ​ស្ករ​ច្រើន​ជ្រុល​ ​ទាល់​តែ​មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាម Cholestérole មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​ឈាម​ និង​ធាត់។ ​នៅ​ពេល​ដែល​​មនុស្ស​ម្នាក់ៗ​មិន​សូវ​ធ្វើ​ការហាត់​ប្រាណ ធ្វើ​កីឡា ឬ​បញ្ចេញ​កម្លាំង​កាយ​ ចូល​ចិត្ត​ភាព​ស្រណុក​ស្រួល​ នោះសារជាតិ​ខ្លាញ់​​មិន​ល្អ​នឹង​ងាយ​​​កើន​ឡើង​នៅ​ក្នុង​ឈាម​ណាស់។ មិន​ធ្វើ​កីឡា​ មិន​បញ្ចេញ​កម្លាំង​ពលកម្ម​សោះ​ពេក នឹង​ជម្រុញ​ឲ្យ​ឆាប់​មាន​ជំងឺ​​សម្ពាធ​ឈាម (ជម្រុញ​​ឲ្យ​មាន​ជំងឺ​លើស​ឈាម)។​ សូម​ជំរាប​ថា ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន និង​ខ្លាញ់​​ច្រើន​ជ្រុល​​ជា​ញឹកញាប់ពេក នោះ​អត្រា​ជាតិ​ខ្លាញ់​ ប្រូតេអ៊ីន ក៏​មាន​ច្រើន​ក្នុង​ឈាម​ដែរ។ ហើយ​បើ​ឈាម​មាន​អត្រា​ជាតិ​ខ្លាញ់​ ឬ​ប្រូតេអ៊ីន​ខ្ពស់​ពេក បំពង់​សសៃ​ឈាម​ក៏​ងាយ​នឹង​កក​ស្ទះ​ដែរ។ ​ជា​ពិសេស​វា​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ឡើង​ទម្ងន់ ដែល​ជា​បុព្វហេតុ​នាំ​ឲ្យ​បេះ​ដូង​​ត្រូវ​ប្រឹង​ធ្វើ​ការ​ហួស​ធម្មតា​។ ចំពោះ​អ្នក​​ដែល​ទទួល​ទាន​បារី និង​មាន​អាយុ​ក្រោម​៤៥ ឆ្នាំ​វិញ គាត់​ងាយ​នឹង​កើត​ជំងឺ​ស្លោក​សាច់​ដុំ​បេះដូង​​ច្រើន​ជាង​អ្នក​មិន​ជក់​បារី​ដល់​ទៅ​៨​ដង។

​មធ្យោបាយ​​ការពារ​ ?

ការការពារ​ពិត​ជា​មាន​ ! ហើយ​មិន​​ងាយ​ស្រួល​​ទេ ប៉ុន្តែ​វា​មាន​ប្រសិទ្ធិភាព​ខ្លាំង​ណាស់ ប្រសិន​បើ​អស់​លោក​អ្នកនាង​អាច​ព្យាយាម​ធ្វើ​ការ​ការពារ​បាន។
តែ​សូម​ចង​ចាំថា ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​កើត​ជំងឺ​បេះដូង​ និង​សសៃ​ឈាម​ មាន​លក្ខណៈងាយ​ស្រួល​ ល្គិក​ណា​ការ​ការពារ​ផ្តើម​ធ្វើ​តាំង​ពី​ដំបូង។ វិធានការ​ចាំបាច់​សំខាន់ៗ​សំរាប់​ការពារ​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​បេះដូង និង​សសៃ​ឈាម​មាន​បួន​ប្រការ​ធំៗ ៖
១- ឈប់​ជក់​បារី
២- ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ដ៏​ប្រពៃៗ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទម្លាប់​អាក្រក់​ដែល​ចូល​ចិត្ត​តែ​ភាព​ស្រណុក ខ្លាច​រអា​នឹង​ការ​បញ្ចេញ​កំលាំង។ ទាំង​នេះ​មិន​មាន​ន័យ​ថា​លោក​អ្នក​ត្រូវ​តែ​អញ្ជើញ​ទៅ​ធ្វើ​កីឡា​រាប់​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​នោះ​ទេ ដើរ ឬ​រត់​១០​នាទី​មួយ​ថ្ងៃ វា​ប្រសើរ​ណាស់​ទៅ​ហើយ​សំរាប់​សុខភាព។ ចំពោះ​ការ​បរិភោគ​ទៀត​សោត តោង​ទទួល​ទាន​អាហារ​ឲ្យ​បាន​គ្រប់​មុខ មាន​បន្លែ ផ្លែឈើ សាច់ ត្រី គ្រាប់​ធញ្ញជាតិ​បាយ សណ្តែក ពោត។ ប្រសិន​បើ​អាច​ពិសារ​បន្លែ​បៃតង ឬ​ផ្លែឈើ​បាន​កាន់​តែ​ច្រើន​ នោះ​កាន់​តែ​ប្រសើរ។ ចំណែក​សាច់ ​ម្ហូប​ចៀន ឬ ចំណី​ខ្លាញ់​វិញ ជា​ពិសេស​ជាមួយ​ខ្លាញ់​ជ្រូក ខ្លាញ់​គោ ឬ បឺរ ​សុទ្ធ​សឹង​ជា​សត្រូវ​លេខ​មួយ​របស់​បេះដូង និង​សសៃ​ឈាម​ហើយ ហើយ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ឆាប់​ឡើង​ទម្ងន់​ណាស់។ បេះដូង​នឹង​ត្រូវ​ធ្វើ​ការ​ហួស​ពី​កំរិត​ធម្មតា ប្រសិន​បើ​លោក​អ្នកនាង​កាន់​តែ​ធាត់។ សុរា​ក៏​យ៉ាង​ដូច្នេះ​ដែរ បើ​លោក​អ្នក​នាង​ជា​អ្នក​ធ្លាប់​ទទួល​ទាន​វា សូម​កុំ​ឲ្យ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ។
៣- នាង​ខ្ញុំ​ហាក់​ដូច​ជា​វិល​មក​និយាយ​ជាន់​គ្នា​ដដែលៗ ម្តង​ហើយ​ម្តង​ទៀត​ ពី​បញ្ហា​របប​អាហារ។ ដ្បិត​របប​អាហារ​ត្រឹមត្រូវ​ អាច​ជួយ​កាត់​បន្ថយ​សារជាតិ​ខ្លាញ់​ក្នុង​ឈាម​បាន។ ហើយ​ម្យ៉ាង​វិញ​ទៀត ដូច​ បាន​និយាយ​​ពី​ខាង​ដើម​ស្រាប់​មក​ហើយ​ថា មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាម​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ជាប់​កាយ​ គឺ​ជា​កត្តា​គ្រោះ​ថ្នាក់​មួយ​ដែល​ជំរុញ​ឲ្យ​យើង​ងាយ​មាន​ជំងឺ​បេះដូង​និង​សសៃ​ឈាម។ ដូច្នេះ​ត្រូវ​តែ​កាត់​បន្ថយ​អត្រា​ជាតិ​ខ្លាញ់​និង​សារជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​មាន​កំរិត​សមរម្យ​ តាម​រយៈ​ការ​ធ្វើ​របប​អាហារ ឬ​តាម​រយៈ​ការ​ទទួល​ទាន​ថ្នាំ។
៤- ត្រូវ​តាម​ដាន​ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។ ប្រសិន​បើ​​អ្នក​មាន​ជំងឺ​លើស​ឈាម លោក​អ្នក​គួរ​តែ​ព្យាបាល​ជំងឺ​នេះ​កុំ​ឲ្យ​ដាច់ និង​មិន​ត្រូវ​ឈប់​ទទួល​ទាន​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ៕
Link: http://www.khmer.rfi.fr/cambodia/20110223-ការពារ%E2%80%8Bគ្រោះ%E2%80%8Bកើត%E2%80%8Bជំងឺ%E2%80%8Bបេះដូង%E2%80%8B-និង%E2%80%8Bប្រព័ន្ធ%E2%80%8Bសសៃ%E2%80%8Bឈាម

Tuesday, February 22, 2011

Games


Yut board game

There are a number of board games played in Korea. Baduk is the Korean name for what is known as Go in English. This game is particularly popular with middle-aged and elderly men. It has a similar status as has chess in Western cultures. There is a Korean version of chess called Janggi, based on an old version of Chinese chess. Yut is a popular family board game enjoyed throughout the country, especially during holidays.

No longer commonly played, except on special occasions, Chajeon Nori is a traditional game involving two teams of villagers in a giant jousting match.

Many folk games are associated with shamanistic rites and have been handed down from one generation to the next. Three rites are important with regards to folk games: Yeonggo, Dongmaeng and Mucheon. Yeonggo is a drumming performance to invoke spirits. Dongmaeng is a harvest ceremony, while Mucheon is dances to the heaven. These performances were refined during the period of the Three Kingdoms and games were added.

Ssireum is a form of traditional wrestling. Other traditional games include pitching arrows into a pot (tuho) and a game of stick-tossing (jeopo). There are also stone fights (seokjeon), swing riding (geunetagi), masked dance drama, and a ball game (gyeokku).

Korea Trails Developed Nations in Food Security

Korea scored the lowest in terms of food security among 33 advanced economies in the International Monetary Fund. According to a chart cited in an Op-Ed column in the New York Times on Saturday, Korea had the largest number of respondents who felt food insecurity. The chart also compared income disparity, unemployment rate, level of democracy, wellbeing, life expectancy at birth, prison population and student performance in math and science.

In Korea, 16 percent of respondents said they had been short of money to buy food in the past 12 months, the most along with the U.S. Countries with strong welfare programs such as Singapore, Denmark and Switzerland scored high in terms of food security.

The life expectancy of Koreans averaged 78.81, among the bottom 10 countries. Japan (82.17 years), Hong Kong (81.96 years) and Australia (81.72 years) had the longest average life spans, while Eastern European countries, such as Slovakia (75.62 years), Czech Republic (77.01 years) and Slovenia (77.12 years) had the shortest.

Korea scored high in terms of the employment with the second lowest jobless rate of 3.7 percent after Singapore (2.3 percent), but the actual jobless rate is probably higher considering the number of people who are either preparing to enter the workforce or have given up looking for jobs.
Link : http://english.chosun.com/site/data/html_dir/2011/02/21/2011022101221.html